ប្រធាន ACU កំពុងពិចារណា រឿងប្តឹង លោកសាន្ត ប៊ុនធឿន ពាក់ព័ន្ធបញ្ហាដីធ្លីនៅកោះរ៉ុង

ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ប្រធានអង្គ​ភាព​ប្រឆាំង​អំពើពុករលួយ(ACU) កំពុងពិចារណា តើប្តឹង ឬមិនប្តឹងចាងហ្វាយ ABC សាន្ត ប៊ុនធឿន ទៅតុលាការ។

ប្រធានអង្គ​ភាព​ប្រឆាំង​អំពើពុករលួយ ACU ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានអោយដឹងថា អង្គ​ភាព​ប្រ​ឆាំង​​អំពើពុករលួយ កំពុងពិចារណា តើប្តឹង ឬមិនប្តឹងចាងហ្វាយ ABC សាន្ត ប៊ុនធឿន ជាចាង​ហ្វាង​អ្នកសារព័ត៌មានសំឡេងស្នេហាជាតិ ទៅតុលាការ ពាក់ព័ន្ធបញ្ហាដីធ្លីនៅកោះរ៉ុង ដែលលោក សាន្ត ប៊ុនធឿន បានចុះទៅយកព័ត៌មានដល់ទីនោះ!”។

ការប្រកាសបែបនេះ​នៅក្នុងសន្និសីទកាសែតបង្ហាញអំពី “ករណីកោះរ៉ុង” ពាក់ព័ន្ធលោកឧកញ៉ា សុខ ប៊ុន និង​គូ​កន​៥នាក់ផ្សេងទៀតដែលត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ​ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នាទីស្ដីការអង្គភាពប្រឆាំង​អំពើពុករលួយ៕​

អត្ថបទ៖ សុខ លាភ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds