ដើមទុរេន ដែលមានអាយុកាល ២០០ឆ្នាំ ត្រូវបានថៃដាក់ជាបេតិកភណ្ឌជាតិ
ដើមទុរេននេះត្រូវបានអ្នកស្រុកហៅឈ្មោះថា Khi Let មានកំពស់ប្រហែល ៤៥ម៉ែត្រ និងដើមមានទំហំ ៤ម៉ែត្រ។ ចំណែកដើម takien thong មានកម្ពស់ប្រហែល ៤០ម៉ែត្រ និងទំហំ ៧.៥ម៉ែត្រ។
អ្នកស្រី Wilai Prommanee មន្ត្រីវប្បធម៌ខេត្តបានពន្យល់ថា សម្រាប់ដើមឈើដែលត្រូវបានប្រកាសជាផ្នែកមួយនៃបេតិកភណ្ឌជាតិ វាត្រូវតែជាពូជឈើរបស់ជនជាតិដើម និងមានប្រវត្តិត្រឹមត្រូវ។ ដើមទុរេនឈ្មោះថា Khi Le មួយនេះត្រូវបានគេជឿជាក់ថា ជាពូជទុរេនដំបូងដែលត្រូវបាននាំយកមកខេត្ត Chumpon ប្រហែលជា ២០០ឆ្នាំមុន។ សម្រាប់ឆ្នាំនេះផងដែរ មានដើមឈើ ៨៨ ប្រភេទខុសៗគ្នា ត្រូវបានប្រកាសថា ជាផ្នែកមួយនៃបេតិកភណ្ឌជាតិរបស់ថៃ ៕
កែសម្រួល៖ ស៊ាងម៉ី