រឿង «Annabelle Comes Home» មានការចាក់បញ្ចាំងនៅរោងភាពយន្តហើយ!
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចាំងនូវខ្សែភាពយន្តនៃចក្រវាល The Conjuring ជាច្រើនក្នុងកំឡុងប៉ុន្មានឆ្នាំចង់ក្រោយនេះ The Conjuring នៅតែបន្តកំដរអារម្មណ៍ទស្សនិកជនដែលនិយមចូលចិត្តខ្សែភាពយន្តបែបរន្ធត់ និងព្រឺសម្បុរ។ ថ្មីៗនេះផលិតកម្ម Warner Bros. បានប្រកាសថានឹងបញ្ចេញខ្សែភាពយន្តថ្មីរបស់តុក្កតាកំណាច Annabelle ដែលនាងនឹងត្រលប់មកវិញក្រោមចំណងជើងថា «Annabelle Comes Home»។
ខ្សែភាពយន្ត «Annabelle Comes Home» នឹងបង្ហាញពីគ្រួសាររបស់ប្ដីប្រពន្ធ Warrens ដែលពួកគេព្យាយាមឃុំទុកតុកក្កតា Annabelle កុំឱ្យនាងព្យាបាទអ្នកដ៏ទៃតទៅទៀត។ តែវាមិនងាយស្រួលដូចការគិតនោះទេ នៅពេលដែលពួកគេចង់ឃុំទុកនូវវិញ្ញាណដ៏កំណាច Annabelle នៅក្នុងបន្ទប់មួយដែលពោរពេញទៅដោយវិញ្ញាណ និងវត្ថុដែលធ្លាប់ត្រូវបានខ្មោចសន្ធិត។ ពួកគេត្រូវតែប្រាកដថាតុក្កតា Annabelle គឺត្រូវតែស្ថិតនៅក្នុងទូកញ្ចក់ដោយមិនអោយអ្នកណាមកប៉ះពាល់ ឬបើកទូកញ្ចក់នោះឡើយ។
តែរឿងដ៏រន្ធត់នៅតែកើតមានឡើងលើគ្រួសាររបស់អ្នកចាប់ព្រលឹងខ្មោច Warrens នៅពេលដែលតុក្កតា Annabelle បានភ្ញាក់ឡើងហើយសន្ធឹតនូវរាល់វត្ថុ និងព្រលឹងទាំងអស់ដែលបានឃុំជាប់ក្នុងបន្ទប់ក្រោមដីរបស់ Warrens។ វានឹងក្លាយជាយប់ដ៏គួរឱ្យខ្លាចដែលកូនស្រីរបស់ Warrens និងមិត្តភក្តិរបស់នាងត្រូវប្រឈមមុខនឹងព្រលឹងខ្មោចជាច្រើនក្នុងយប់តែមួយនេះ។
ខ្សែភាពយន្ត «Annabelle Comes Home» ជាខ្សែភាពយន្តដែលខ្លាច និងរន្ធត់បំផុតក្នុងចំណោមខ្សែភាពយន្តសេរ៊ី The Conjuring ដែលមានការដឹកនាំសម្ដែងដោយអ្នកដឹកនាំរឿងលោក Gary Dauberman ដែលមានភាពល្បីល្បាញក្នុងការសរសេរនូវចក្រវាឡ The Conjuring។ ទស្សនិកជននឹងបានណែនាំឱ្យស្គាល់នូវព្រលឹងខ្មោចសាហាវៗជាច្រើន ដែលមានខ្លះលោកអ្នកអាចស្គាល់ពីមុនតាមរយៈខ្សែភាពយន្ត The Conjuring និងព្រលឹងខ្មោចថ្មីៗជាច្រើនទៀត។
ចង់ដឹងថានឹងមានអ្វីកើតឡើងនូវពេលដែលតុក្កតា Annabelle បានសនិ្ធតនៅព្រលឹងសាហាវទាំងអស់ដែលប្ដីប្រពន្ធ Warrens បានឃុំទុក? តើរាត្រីមួយនេះគួរឱ្យខ្លាចយ៉ាងណានោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្ត «Annabelle Comes Home» ដែលនឹងមានចាក់បញ្ចាំងនូវរោងភាពយន្តនាថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ៕