សម្ដេចតេជោ ៖ ហាងជប៉ុនដែលត្រូវបំផ្លាញ ដោយអគាររលំសង្កត់ គាត់ត្រូវដាក់ពាក្យប្តឹង ដើម្បីទាមទាសំណង
ភ្នំពេញ៖ ឆ្លើយតបទៅមតិមួយចំនួនដែលទានទារសំណងដល់ហាងជនជាតិជប៉ុន ដែលត្រូវបំផ្លាញ ដោយអគាររលំសង្កត់ លើនៅខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា បើជនជាតិជប៉ុននោះស្លាប់ ឬរបួស គាត់នឹងទទួលបានជំនួយ ដូចពលរដ្ឋខ្មែរដែរ តែនេះជាការខូចខាតទ្រព្យសម្បត្តិ គឺត្រូវដោះស្រាយ តាមផ្លូវតុលាការ ដែលគាត់ត្រូវដាក់ពាក្យប្តឹង ដើម្បីទាមទាសំណង។
ខ្ញុំគួរតែបញ្ជាក់ជាថ្មីថា ប្រសិនបើគាត់ស្លាប់ ឬរបួសគាត់ នឹងទទួលបានជំនួយដូចពលរដ្ឋខ្មែរដែរ តែនេះជាការខូចខាតទ្រព្យ សម្បត្តិគឺត្រូវដោះស្រាយ តាមផ្លូវតុលាការ ដែលគាត់ត្រូវដាក់ពាក្យប្តឹង ដើម្បីទាមទាសំណង។ សម្រាប់ការដោះស្រាយ កន្លែងស្នាក់នៅ ឯ.ឧ យន្ត មីន បានឲ្យស្នាក់នៅស្នាក់ការ កាកបាទក្រហម និងបានឧបត្ថម្ភថវិកា មួយចំនួនរួចហើយដែរ”។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ។
សម្ដេចតេជោ ថា “មិនគ្រាន់ហាងជប៉ុននោះទេ សូម្បីតែបងប្អូនខ្មែរយើង ដែលស្លាប់និងរបួស ដែលបានជំនួយ ឧបត្ថម្ភរួចហើយ ក៏នៅប្តឹងដើម្បីទាមទាសំណងផងដែរ។ ហាងលាងឡានអារុណរៈ ដែលរងការខូចខាត ក៏ត្រូវប្តឹងទាមទាសំណងដូចគ្នា”៕
អត្ថបទ៖ សុខ លាភ