ឆ្នាំ២០១៩ ជំងឺគ្រុនឈាមបានកើតឡើងច្រើនជាងឆ្នាំមុន៥ ដង

ភ្នំពេញ៖ ករណី​ជំងឺ​គ្រុនឈាម​ បាន​ហក់​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៨៩នេះ ខណៈ មាន​មនុស្ស​ចំនួន២៤នាក់ ក្នុង​ចំណោម​១ម៉ឹន៣ពាន់នាក់​ដែល​កើត​ជំងឺ​គ្រុនឈាម បាន​បាត់​បង់​ជីវិត គិត​ត្រឹមថ្ងៃទី២៧ ខែមិនថុនា ឆ្នាំ​២០១៩​។ ជា​ការ​ឆ្លើយ​តប ក្រសួង​សុខា​ភិបាល​ អះអាង​ថា បើ​ទោះ​បី​ជា មាន​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​គ្រុនឈាម តែ​អាជ្ញាធរ​អាច​គ្រប់គ្រង​សភាពការណ៍​បាន តាមរយៈ​ការ​ដាក់​ចេញ​វិធានការ​ជា​បន្ត​បន្ទាប់​។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាស្តីពី «ស្ថានភាពជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ន» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានអោយដឹងថា គិត​ត្រឹមថ្ងៃទី២៧ ខែមិនថុនា ឆ្នាំ​២០១៩ មាន​ជំងឺ​គ្រុនឈាម កើត​ឡើង​ចំនួន១ម៉ឺន៣ពាន់​ករណី​ ពោល​គឺ​កើន​ឡើង​ចំនួន៥ដង ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ក្នុង​ចំណោម​មនុស្ស​១ម៉ឺន៣ពាន់​​នាក់​ដែល​កើត​ជំងឺ​គ្រុន​ឈាម ​មាន​មនុស្ស​ចំនួន​២៤ បាន​ស្លាប់។

លោក​វេជ្ជ​បណ្ឌិត បញ្ជាក់​ថា ករណី​ស្លាប់​ភាគ​ច្រើន កើត​ឡើង​ដោយ​សារ​អាណាព្យាបាល​យឺតយ៉ាវ​បញ្ជូន​កូន​មក​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ា​ស៊ីត​សាស្ដ្រ នៃក្រសួង​សុខាភិបាល អះអាង​ថា បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​គ្រុន​ឈាម​ក៏​ដោយ តែ​អាជ្ញាធរ​នៅ​អាច​គ្រប់​គ្រង​សភាពការណ៍​បាន​។

ជំងឺគ្រុនឈាម​ធ្លាប់​រាតត្បាត​ខ្លាំង​ចុងក្រោយ​នៅ​ឆ្នាំ​២០១២ ហើយជាទូទៅ នៅ​អំឡុង​ពេល​រាតត្បាត​ខ្លាំង គឺ​នៅ​រៀងរាល់ ៥ ទៅ ៦​ឆ្នាំ​ម្ដង។ ដូច្នេះ មានន័យថា ឆ្នាំ​២០១៩នេះ គឺជា​ឆ្នាំ​ដែល​ត្រូវ​ដល់​វដ្ដ​នៃ​ការ​រាតត្បាត​ធំ​ម្ដង​ទៀត។

ដោយឡែកប្រធានមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជៈបណ្ឌិត ញឹប អង្គា​បុស្ស​ បានអោយដឹងថា ​មន្ទីរ​ពេទ្យ​កុមារជាតិ ទទួលអ្នកជំងឺគ្រុន​ឈាម​ជាមធ្យមជាង ៣០០នាក់ក្នុងមួយថ្ងៃ។ បើគិតពីដើម​ឆ្នាំ​២០​១៩ មក​ដល់ថ្ងៃទី២០ ខែមិថុនា មន្ទីរពេទ្យ​កុមារ​ជាតិ ទទួលបានការចូលមក​ព្យាបាលពីអ្នក​ជំងឺគ្រុនឈាម ៣ពាន់នាក់ ក្នុងនោះមាន ៤នាក់បានស្លាប់។

ជាមួយគ្នានោះក្រសួងសុខាភិបាល ក៏បានជំរុញលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យពេទ្យ ត្រូវខិតខំ​ប្រឹង​ប្រែង​បន្ថែមទៀត ជាមួយនឹងការយកចិត្ដទុក្ខដាក់ខ្ពស់ ដើម្បីសង្គ្រោះអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព និង​ឆាប់​រហ័ស៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds