OPPO ប្រកាសចេញបច្ចេកវិទ្យាទំនាក់ទំនងថ្មីអាចតេរកគ្នាបានទោះទូរសព្ទគ្មានសេវា
បច្ចេកវិទ្យានេះឈ្មោះថា MeshTalk ជាប្រព័ន្ធដែលមានការការពារខ្ពស់មួយ ដែល OPPO និយាយថាអាចគ្របដណ្ដប់ក្នុងរយៈចម្ងាយដល់ ៣ គីឡូម៉ែត្រ (នៅទីធ្លាខាងក្រៅ) ឬ អាចឆ្ងាយជាងនេះបើស្ថិតនៅក្នុងទីប្រជុំជនដែលអាចបាញ់ចេញសេវាតាមឧបករណ៍បាន។
ឧបករណ៍ OPPO នឹងអាចបង្កើតបានជា Local Area Network មួយ និងអាចទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នា ដោយមិនត្រូវការអង់តែននោះទេ។ ក្រុមហ៊ុនអះអាងថា MeshTalk មិនមានប៉ះពាល់ដល់ថ្មឧបករណ៍ឡើយ និងមានគម្រោងថានឹងបញ្ចូលបច្ចេកវិទ្យានេះជាមួយ Mode Standy ៧២ ម៉ោង ដូចនេះទូរសព្ទនៅតែអាចទំនាក់ទំនងគ្នាបាន ពេលដែលថ្មនៅសល់តិចតួចក្ដី។
មិនមានការបញ្ជាក់ឡើយថាបច្ចេកវិទ្យា MeshTalk នឹងអាចប្រើជាមួយស្មាតហ្វូន OPPO នាពេលបច្ចុប្បន្នឬយ៉ាងណា ប៉ុន្តែបច្ចេកវិទ្យានេះកំពុងធ្វើការបង្ហាញមុខក្នុងកម្មវិធី MWC Shanghai នាសប្ដាហ៍នេះ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ The Verge