ទើបតែល្បីរឿងសម្លាប់ខ្លួន ពេលនេះ Hara ត្រូវរបូតរ៉ូបកណ្តាលឆាកទៀត (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ នាង Hara ទើបតែលេចមុខជាថ្មីនៅលើកញ្ចក់ទូរទស្សន៍ជប៉ុន ក្នុងកម្មវិធី “TV Tokyo Music Festival” ក្រោយពីមានរឿងរ៉ាវស្មុគស្មាញរាប់មិនអស់ បូករួមនឹងរឿងនាងប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេចផងដែរ។

ការត្រលប់មិកវិញលើកនេះ នាង Hara បានបញ្ចេញទឹកមុខស្រស់ស្រាយ ដែលធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា នាងនឹងអាចក្រោកឈរលើវិថីសិល្បៈនេះជាថ្មី ដោយភាពរឹងមាំ និងមានអ្វីៗប្លែកសម្រាប់បម្រើអារម្មណ៍អ្នកគាំទ្រ។ ក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ អំឡុងពេលសម្តែងបទ “Mr” ក្នុងកម្មវិធីនោះ ស្រាប់តែ រ៉ូបរបស់នាង Hara ត្រូវរបូតដល់ថ្នាក់លេចល្វែងលើ ដោយសារតែនាងរាំខ្លាំងពេក។

យ៉ាងណាក្តី បើទោះជានាង Hara របូតរ៉ូបក៏ពិតមែន ក៏ប៉ុន្តែនាងនៅមានអាវក្នុងបិតបាំងបន្ថែម ដែលទាំងនេះមិនមែនជាបញ្ហាខ្លាំង នោះដែរ។ លើសពីនេះ ខណៈពេលមានបញ្ហា នាង Hara បានគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ហើយថែមទាំងសម្តែងចប់យ៉ាងជោគជ័យផងដែរ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រពិតជាមានក្តីបារម្ភចំពោះរូបនាងជាខ្លាំង ព្រោះនាង Hara ទើបតែជួបបញ្ហាជាច្រើនរួចមកហើយ ហើយពេលនេះបែរជាត្រូវជួបរឿងអាម៉ាស់បែបនេះ ទាំងកណ្តាលឆាកទៀត។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏បានទទូចឲ្យនាង បណ្តេញ Stylist ផ្ទាល់ខ្លួននោះចោល ព្រោះពួកគេមានភាពធ្វេសប្រហែសយ៉ាងខ្លាំង ក្នុងការរៀបចំសម្លៀកបំពាក់ សម្តែងសម្រាប់នាងក្នុងការសម្តែងលើកនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds