លោកបណ្ឌិត មាស នី អំពេីរពុករលួយវានិងក្លាយជាជម្ងឺមហារីកធ្ងន់ធ្ងរ

ភ្នំពេញ៖ ច្បាប់ជាលក្ខខណ្ឌមួយដែលប្រទេសមួយឬ សង្គមមួយគេបង្កេីតឡេីងសំរាប់គ្រប់គ្រងអំពេីរពុករលួយ  ការប្រេីអំណាចខុសតួនាទីនិងការពារយុត្តិធម៌សង្គមន។ នៅជាការលើកឡើងរបស់លោកបណ្ឌិត មាស នី អ្នកវិភាគព្រឹត្តិការណ៍សង្គម ។

អំពេីរពុករលួយកាន់តែសុីជម្រៅរហូតដល់ក្លាយទៅជាប្រព័ន្ធ នៅក្នុងសង្គម ពេលនោះមិនត្រឹមតែច្បាប់លែងមានប្រសិទ្ធិភាពនោះទេ ពោលគឺគេមិនទាំងយកវាមកប្រេីទៀតផងនៅក្នុងករណីយខ្លះ។  លេីសពីនេះទៀត អំពេីរពុករលួយវានិងក្លាយជាជម្ងឺមហារីកធ្ងន់ធ្ងរក្នុងខណៈដែលមានការហូរចូលច្រេីនសន្ធឹកសន្ធាប់នូវលុយពីប្រភពមិនច្បាស់លាស់ ឫលុយក្រហ្វក់ផ្សេងៗ។

លោកបន្ថែមថា តួនាទីច្បាប់លែងមានន័យ មន្ត្រីអ្នកអនុវត្តន៍ច្បាប់ត្រូវតែសម្ងំរស់ឫបានត្រិមជួយរុញទូកបណ្តោយទឹក ហេីយពលរដ្ឋត្រូវបាត់បង់ជំនឿរលេីច្បាប់ រីឯចំណាត់ការនានារបស់រដ្ឋក៌លែងសំដៅលេីនតិរដ្ឋ ពោលគឺស្រេចលេីអ្នកនយោ បាយជាអ្នកសម្រេច៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds