លោក ផែង វណ្ណៈ ៖ ឯកឧត្ដម​ យន្ត​ មីន​ ឡេីងផ្កាយបួន​ និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ ?

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ នេះបន្តិចនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ នៅរសៀលថ្ងៃទី២៦ ខែមិថុនា បានអោយដឹងថា ឯកឧត្ដម​ យន្ត​ មីន​ ឡេីងផ្កាយបួន​ និង​ជា​ រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ ?។

លោកថា សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក្រាបបង្គំទួលថ្វាយព្រះមហាក្សត្រ​ ប្រោសព្រះរាជទាន​តម្លើង​ឋាន​ន្តរស័ក្តិ​ និង​ តែង​តាំង​ឧត្ដមសេនីយ៍​ឯក​ យន្ត​ មីន​ អត្តលេខ​ ០០០៩៥៣​ ជានាយឧត្ដមសេនីយ៍​ និង​ ជា​រដ្ឋ​លេខាធិការ​ ក្រសួង​ការពារ​ជាតិ​ ។

ជំវិញការលើកឡើងរបស់លោកផែង វណ្ណៈ នេះសារព័ត៌មាន Fast News មិនអាទាក់ទងលោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ ដើម្បីឆ្លើយតបបានទេនៅរសៀលថ្ងៃទី២៦ ខែមិថុនា នេះ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds