លោក ឡៅ ម៉ុហៅ ថាការតែងតាំងលោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល ធ្វើអោយខូចឈ្មោះរដ្ឋាភិបាលទាំងមូល
(ភ្នំពេញ)៖បន្ទាប់ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លោក ញឹម វណ្ណដា ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី។ អ្នកវិភាកបញ្ហាសង្គមលោកបណ្ឌិត ឡៅ ម៉ុហៅ ថាការតែងតាំងនេះធ្វើអោយខូចឈ្មោះរដ្ឋាភិបាលទាំងមូល។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គហ្វេសបុកថា តើត្រូវទេ តែងតាំងទេសរដ្ឋមន្ត្រីមួយរូបដែលនាយករដ្ឋមន្ត្រីដកហូតពីមុខតំណែង និងប្រកាសខ្លាំងៗថា “ខ្វះការទទួល ខុសត្រូវនិងភូតភរ” ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋាន:ស្មើទេសរដ្ឋមន្ត្រី នោះ?
លោកបន្ថែមថា ការធ្វើដូចនេះ ខូចឈ្មោះរាជរដ្ឋាភិបាល ខូចឈ្មោះនាយករដ្ឋមន្ត្រីដែលជាប្រមុខរាជរដ្ឋាភិបាល អស់ហើយបើធ្វើតែយ៉ាងនេះ ។ ខូចឈ្មោះ គេលែងគោរព គេលែងទុកចិត្ត គេលែងស្តាប់។
គួរបញ្ជាក់ផងដែរថា ការផ្ដល់តួនាទីថ្មី ជូនលោក ញឹម វណ្ណដា ខាងលើនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីលោកត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ប្រកាសដកចេញពីតួនាទីទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ៕
អត្ថបទ៖ សុខ លាភ