គ្រឿងញៀន​ជាង ២ តោន​ នឹងត្រូវដុតបំផ្លាញនៅព្រឹកនេះ

ភ្នំពេញៈ ក្រសួងមហាផ្ទៃនឹងដុតបំផ្លាញគ្រឿងញៀនជាច្រើនប្រភេទជាង ២ តោន​ ក្នុង​ថ្ងៃទិវា​ប្រឆាំង​គ្រឿង​ញៀន​អន្តរជាតិ​នៅ​ថ្ងៃពុធ​ទី​ ២៦ ខែ ​មិថុនា នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ រា​ជ​ធានី​ភ្នំ​ពេញ។

​អគ្គ​លេខាធិ​ការ​អាជ្ញាធ​រជាតិ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ លោក​ មាស ​វិរិទ្ធ បានអោយដឹងថា ​ជារៀ​ង​រាល់​ឆ្នាំ​ អង្គ​ការ​សហ​ប្រជា​ជាតិ (អសប) បាន​កំណត់​យក​ថ្ងៃទី​ ២៦ ខែ ​មិថុនា​ ជា​ថ្ងៃទិវា​អន្តរ​ជាតិ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដោយ​តម្រូវ​ឱ្យ​ប្រទេស​ជាស​មា​ជិក​រៀបចំ​ទិវា​នេះ​ទៅ​តាម​ប្រធាន​បទ​រៀងៗខ្លួន ​ស្រប​តាម​បរិបទ​នៃ​ការ​គំរាម​កំហែង​ដោយ​បញ្ហា​គ្រឿងញៀន ។

លោក ​ថា៖ «ទិវា​នេះ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ជ្រួត​ជ្រាប​ពី​គ្រឿង​ញៀន​ដែល​បង្ក​គ្រោះ​ថ្នាក់​ និង​ហានិភ័យ​ដល់​សុខ​ភាពសន្តិសុខ​សណ្តាប់​ធ្នាប់​នៃ​ការ​អភិវឌ្ឍ​ជាតិ​របស់​ខ្លួន»។គ្រឿងញៀន និង​សារ​ជាតិ​ញៀន សរុប​ជាង​ ២ ​តោន​ នឹង​ត្រូវ​ដុត​បំផ្លាញ​ចោលនៅ​ថ្ងៃ​ទី ​២៦ ​ខែ មិថុនា​ ខាងមុខ​នេះ។

បើតាមលោក ​មាស ​វិរិទ្ធ​ សម្រាប់​កម្ពុជា​ការ​រៀប​ចំ​ទិវា​អន្តរ​ជាតិ​នេះ​ ជា​គោល​ការណ៍​រាជ​រដ្ឋា​​ភិបាល​​គាំទ្រ ដោយតែង​អនុញ្ញាត​​ឱ្យ​មាន​ការ​រៀបចំ​ទិវា​មាន​លក្ខណៈ​ទ្រ​ង់ទ្រាយធំ​ នៅម​ជ្ឈ​ម​ណ្ឌ​ល​កោះពេ​​ជ្រ រាជធា​នី​ភ្នំ​ពេញ។​ ទន្ទឹមនឹងនេះ​​ក៏​មាន​រៀបចំ​​នៅ​​តាម​បណ្តា​ខេត្ត​គោល​ដៅ​ផ្សេងៗ​ផងដែរ៕

អត្ថបទ៖ សុខលាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds