ពិតជាកំសត់ណាស់!!សុវត្ថិឌី ធារីកា ច្រៀងរំលែកទុក្ខដល់អ្នកស្លាប់ ក្នុងករណីបាក់រលំអគារ
ភ្នំពេញ៖ ការស្លាប់របស់កម្មករជាច្រើននាក់ ក្នុងករណីបាក់រលំអគារ នៅក្នុងក្រុងព្រះសីហនុ គឺជាការចងចាំដែលមិនអាចបំភ្លេចបាន ព្រោះទាំងការខិតខំស្វែងរកសាកសព ពីសំណាក់ក្រុមជួយសង្គ្រោះ និងទឹកភ្នែកគ្រួសារនៃសព គឺពិតជាខ្លោចផ្សា និងគួរឲ្យសោកសង្វេគយ៉ាងខ្លាំងបំផុត។
ខណៈពេលនេះដែរ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សុវត្ថិឌី ធារិកា ក៏បានធ្វើការបកស្រាយនូវបទចម្រៀងមួយ ក្នុងអត្ថន័យយ៉ាងកម្សត់ ដើម្បីជាការចូលរួមរំលែកទុក្ខដល់គ្រួសារសព ក្រោមចំណងជើងថា «ខ្ញុំចូលរួមរំលែកទុក្ខ» ។
ដោយក្នុងនោះឃើញថា តាមរយៈការច្រៀង និងអត្ថន័យទាំងមូលនៃបទចម្រៀង ពិតជាកម្សត់ និងសឹងតែធ្វើឲ្យអ្នកស្តាប់បទមួយនេះ សឹងតែស្រក់ទឹកភ្នែកតាម ខណៈពេលដែលហេតុការនេះ នៅតែដក់ជាប់ក្នុងកែវភ្នែកជានិច្ច។
ស្របពេលជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរជាមួយនឹងសំឡេងដ៏ពីរោះរបស់នាង ដែលធ្វើឲ្យអ្នកស្តាប់ស្លុងអារម្មណ៍ទៅតាម ហើយមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានការស៊ែរតៗគ្នា ភ្ជាប់ជាមួយនឹងសារចូលរួមរំលែកទុក្ខផងដែរ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ
https://www.facebook.com/khmerfamilysong/videos/627052867801481/?t=0