តួលេខក្មេងគ្រុនឈាមធ្ងន់ធ្ងរមកព្យាបាលនៅគន្ធបុប្ផា ខែមិថុនា ឆ្នាំនេះ កើនជាងឆ្នាំមុនជិត៦ដង

(ភ្នំពេញ)៖ តាម​​ការ​ប្រកាស​នៅ​លើ​ផេក Dr. Beat Richner បានអោយដឹងថា តួលេខ​កុមារ​ឈឺ​ធ្ងន់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៩ នេះ មាន​ចំនួន​ដល់​ទៅ ២៣.៣៥២ នាក់ ដែល​មាន​កើន​ឡើង​ដល់​ទៅ ៥៤% បើ​ប្រៀបធៀប​ទៅ​ខែ មិថុនា ឆ្នាំ ២០១៨។

ក្នុង​ករណី​ដែល​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ មិន​ថា​មនុស្ស​ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់ មិន​ឲ្យ​យឺត​ជាង ៧២ ម៉ោង បន្ទាប់​ពី​ក្តៅ​ខ្លួន​ឡើយ។ ក្នុង​នោះ​ដែរ ហាម​ដាច់ខាត​កុំ​សាកល្បង​ព្យាបាល​អ្នក​​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាមៗ​នេះ​ដោយ​ខ្លួន​ឯង ឬ​ពន្យារ​ពេល​តាម​ដាន​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ឯកជន ដែល​គ្មាន​ចំណេះ​ដឹង​ផ្នែក​ជំងឺ​គ្រុនឈាម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ Helloគ្រូពេទ្យ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds