ក្ដុកក្ដួលណាស់ ! កម្ពុជា​នឹង​មាន​តំណក់​ប្រេង​លើក​ដំបូង​នៅ​ចុងឆ្នាំ​២០២០

(ភ្នំពេញ)៖ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា​ ២០១៩ នេះលោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បានលើកឡើងថាកម្ពុជា​នឹង​មាន​កំណក់ប្រេង​ប្រើប្រាស់​ផ្ទាល់ខ្លួន នៅ​ចុងឆ្នាំ​២០២០ នៅ​ពេល​ខាង​មុន​នេះ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ប​ច្ចុ​ប្ប​ន្ម​នេះ​កម្ពុជា​មាន​តំបន់​ដែល​អាច​រុករក​ចំនួន​៣​កន្លែង គឺ​តំបន់​សមុទ្រ តំបន់​ដីគោក និង​តំបន់​ត្រួតស៊ីគ្នា​រវាង​ព្រំដែន​សមុទ្រ​កម្ពុជា – ថៃ ។ លោក​បន្ត​ថា​ចំពោះ​ករណី​រុករក​អណ្តូង​ប្រេងកាត​នៅ​តំបន់​ត្រួតស៊ីគ្នា​កម្ពុជា​ថៃ​បាន​ទាល់តែ​មានការ​ជជែក​គ្នា​រវាង​ភាគី​ទាំង​ពីរ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ករណី​ត្រួត​គ្នា​នេះ​ដែរ កម្ពុជា​ក៏​បាន​ជជែក​គ្នា​ផង​ដែរ ដោយ​អាច​នឹង​ចែក​ភាគរយ​ស្មើគ្នា ។

សូមបញ្ជាក់ថា ​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ប្លុក​ប្រេងកាត​ចំនួន​២៥ ក្នុង​នោះ​ដែនសមុទ្រ​៦​ប្លុក ដែន​គោក​១៩​ប្លុក និង​៤​តំបន់​នៅ​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ ៕

អត្ថបទ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds