ព្រឹកនេះ លោក ពេជ្រ ស្រស់ ចុះសិក្សាបញ្ហាដីធ្លីរបស់ពលរដ្ឋ​៨គ្រួសារស្ថិត​នៅ​ ស្រុកខ្សាច់កណ្តាល

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នេះ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា ដែលជាសមាជិកទីប្រឹក្សារាជរដ្ឋាភិបាលនៃស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក​បានអញ្ជើញចុះសិក្សាបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ​៨គ្រួសារស្ថិត​នៅ​ភូមិ​ពុកឬស្សីកណ្តាល ឃុំ​ពុក​ឬស្សីកណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។

សរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២៥ ខែមិថុនា នេះ​ លោក ពេជ្រ ស្រស់ បានអោយ​ដឹង​ថា ពេញមួយព្រឹកនេះ ខ្ញុំបានមកចូលរួមស្តាប់អំពីការកើត​ទុក្ខមិនសុខចិត្តរបស់ប្រជាពលរដ្ឋ​៨គ្រួសារស្ថិត​នៅ​ភូមិ​ពុកឬស្សីកណ្តាល ឃុំពុកឬស្សីកណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលឈ្មួញបាន​ធ្វើ​ការ​​អុកឡុកពួកគាត់មិនឲ្យលក់ដីរបស់ខ្លួន​ដោយឈ្មួយនោះបានផុតរលត់​នៃកិច្ចសន្យា​លក់ទៅ​ហើយ​គឺឈ្មួញនោះបានបង្កើតការចោទលើពលរដ្ឋមិនឲ្យប្លង់ដីឲ្យ ។

លោកបន្ថែមថា ប៉ុន្តែប្រជាពលរដ្ឋបានឆ្លើយតបទៅឈ្មួញភ្លាមៗថាការរត់ឯកសារ គឺខាងឈ្មួញ​ជាអ្នក​រត់​កា​រហើយ​មិនរត់​ការបែរជាកប់ឯកសារទុកទៅវិញ។ ករណីនេះក៏មាន​ពាក់ព័ន្ធនឹងអាជ្ញាធរ​ស្រុកខ្សាច់​ក​ណ្តាល​ផងដែរ ខ្ញុំនឹងស្រាវជ្រាវបន្តទៀត ដើម្បីជុំរុញឲ្យមានការដោះស្រាយតម្លាភាព​ជូនប្រជា​ពល​រដ្ឋ​ដែល​ជាម្ចាស់កម្មសិទ្ធិដី៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds