លោក គួច ចំរើន ចូល​កាន់​តំណែងអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ នៅចុងខែនេះ​

ភ្នំពេញ៖ បន្ទាប់ពីព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច លោក គួច ចំរើន ជាអភិបាល​ពីខេត្តកំពង់ចាម ទៅ​កាន់​ជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម នឹងចូល​កាន់​តំណែងអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ។ ពិធីប្រកាសចូលកាន់តំណែងរបស់ លោក គួច ចំរើន នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ក្រោយរលំបាក់អគារកម្ពស់៧ជាន់មួយ ដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួសនោះ អភិបាលខេត្តនេះ បានចេញមុខ​សុំ​ទោស​សាធារណជន ព្រមទាំងបានលាលែងចេញពីតំណែង៕

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds