រថយន្តថ្មីកូរ៉េមានចំណាត់ថ្នាក់គុណភាពល្អជាងគេនៅអាស៊ី

រថយន្ត Genesis

ផ្អែក​តាម​ការ​​សិក្សា​​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ JD Power លើ​រថយន្ត​ទើប​ទិញ​ថ្មី​អំឡុង​ពេល ៣ ខែ​ដំបូង បាន​បង្ហាញ​ថា​រថយន្ត​របស់​កូរ៉េ​ខាង​ត្បូង​ មាន​​​កម្រិត​ខូច​ខាត​ទាប​បំផុត​បើ​ធៀប​នឹង​​ម៉ាក​រថយន្ត​ ៣៣ ទៀត។

ការ​សិក្សា​គឺ​ផ្អែក​លើ​ទិន្នន័យ​ពី​អ្នក​ចូល​រួម​ចំនួន ៧៦ ២៥៦ នាក់​ ដែល​ឃើញ​ថា​ក្នុង​ចំណោម​​រថយន្ត​ម៉ាក​ Genesis ​ចំនួន ១០០ គ្រឿង​ មាន​បញ្ហា​ត្រឹម​ ៦៣ ចំណុច​ប៉ុណ្ណោះ (៦៣/១០០)។ ម៉ាក​រថយន្ត​ Kia ក៏​ស្ថិត​នៅ​តំណែង​ខ្ពស់​ដែរ ដោយ​បាន​ពិន្ទុ ៧០/១០០ ហើយ​ Hyunda វិញ​ទទួល​បាន​ពិន្ទុ ៧១/១០០ ឈរ​នៅ​តំណែង​លេខ ៣។

​​​ជា​មួយ​លទ្ធផល​នេះ​ដែរ JD Power បាន​បញ្ជាក់​ថា​អំឡុង​ពេល​ ៣ ខែ​ដំបូង ​បញ្ហា​ដែល​កើត​មាន​​ជា​មធ្យម​លើ​រថយន្ត​ ១០០ គ្រឿង គឺ​មាន​​ប្រមាណ ៩៣ បញ្ហា។ គួរ​ដឹង​ដែរ​ថា​នេះ​ជា​ឆ្នាំ​ទីពីរ​ហើយ​ ដែល​រថយន្ត​កូរ៉េ​ខាង​ត្បូង​ឈរ​នៅ​តំណែង​កំពូល​នៃ​បញ្ជី​នេះ ៕

ដកស្រង់៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds