លោក​​ឧកញ៉ា គួច ម៉េងលី ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ នឹងផ្ដល់អាហារូបករណ៍​សិ​ក្សា​​ដល់កូនៗរបស់ ជនរងគ្រោះ ទាំងអស់ឱ្យរៀននៅសាលាលោក

បន្ទាប់ពីសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​រកថ​វិកាស​ប្បុ​រស​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត និង​អ្នករងរបួស​ក្នុង​ហេតុការណ៍​រលំ​អគារ​៧​ជាន់ កាលពី​ថ្ងៃទី​២២ ខែមិថុនានោះ លោក​​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​ក្រុមហ៊ុន Mengly J. Quach Education ដែល​វិនិយោគ​លើ​សាលា​ចំណេះ​ដឹង​ទូទៅ និង​ជា​ឧកញ៉ា​ចិត្ត​ធម៌​ដ៏​លេច​ធ្លោ​មួយ​រូប​នៅ​កម្ពុជា បានឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ នឹង​ផ្ដល់អាហារូបករណ៍សិក្សាដល់ កូនៗរបស់ ជនរងគ្រោះ ទាំងអស់

លោក​​ឧកញ៉ា គួច ម៉េងលី សរសេរនៅក្នុងបណ្តាញទមនាក់ទំនង់សងញកមរបស់លោកថា លោកឧកញ៉ា​ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដល់ ជនរងគ្រោះ ដែលរងគ្រោះដោយសាររ់រលំអគារនៅខេត្តព្រះសីហនុ កាល​ពីថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមក។

ជាមួយគ្នានេះដែរ​លោកឧកញ៉ា ក៏នឹងផ្ដល់អាហារូបករណ៍​សិ​ក្សា​​ដល់ កូនៗរបស់ ជនរងគ្រោះ ទាំងអស់​ឱ្យ​សិក្សានៅមជ្ឈមណ្ឌភាសា អេ អាយ អាយ និង​សា​លា​រៀន អន្តរទ្វីប អាមេរិកាំង ផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង