លោក ពេជ្រ ស្រស់ ថា ការចាកចេញរបស់​ ឯកឧត្តម​ យន្ត​ មីន​ គឺជាគំរូថ្មីមួយដល់​មេដឹកនាំផ្សេង​ទៀត​ឲ្យមានការទទួលខុសត្រូវ

ភ្នំពេញ៖​ ខណៈពេលដែលរឿងការស្នើសុំរបស់់អភិបាលខេតុ្តព្រះសីហនុកំពុងក្លាយជាប្រធានបទក្តៅ ប្រធានគណបក្សយុវជនកម្ពុជា បានហៅការលាលែងនេះគឺជាគំរូល្អដល់មេដឹកនាំដទៃទៀត។

សរសេរក្នុងទំព័រហ្វេសបុកនៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ លោកពេជ្រ ស្រស់ ប្រធានបក្សយុវជន​កម្ពុជាបានអោយដឹងថាការចាកចេញរបស់​ ឯកឧត្តម​ យន្ត​ មីន​ គឺជាគំរូថ្មីមួយដល់​មេដឹកនាំផ្សេង​ទៀត​ឲ្យមានការទទួលខុសត្រូវ​ ចំពោះការដឹកនាំរបស់ខ្លួននៅពេលអសមត្ថភាព ក៏ប៉ុន្តែការចាកចេញ​របស់​ឯកឧត្តមយន្ត​ មីន​ នៅមិនទាន់គ្រប់គ្រាន់នោះទេ​ គឺត្រូវដកប្រធានមន្ទីរដែនដីខេត្តព្រះសីហនុ០១រូបទៀត និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលធ្វើឲ្យអគារ7ជាន់ស្រុតបាក់មកផ្តន្ទាទោសតាមច្បាប់​ជាធរមាន។

សូមរំលឹកថា កាលពីពេលថ្មីៗ ប្រធានបក្សយុវជនកម្ពុជា បានអោយដឹងថាប្រធានមន្ទីររៀបចំដែនដី នគរូប​នីយកម្ម​សំណង់ និងសុរិយោដី នៅឯខេត្តព្រះសីហនុគឺត្រូវតែដកចេញ។ ហើយស្រាវ​ជ្រាវរក​បក្ខពួកដែលបានប្រព្រឹត្តអំពើពុករលួយជុំវិញការមិនអនុវត្តច្បាប់ឲ្យបានតឹងរឹងលើការដ្ឋានអាគារ៧ជាន់ដែលនាំឲ្យបាក់អាគារ ព្រមទាំងធ្វើឲ្យគ្រោះថ្នាក់ដល់កម្មករជាច្រើននាក់ផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds