ក្រោយលាលែងលោក យន្ត មីន ៖ សុំការយោគយល់ពីបងប្អូន បើការដឹកនាំកន្លងមក មានការខុសឆ្គង

ភ្នំពេញ៖ ក្រោយកើតមានករណីបាក់រលំអគារកម្ពស់ ៧ជាន់ កណ្ដាលក្រុងព្រះសីហនុ បណ្ដាលឲ្យ​មាន​មនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ មិថុនានេះ បានសម្រេចដកតំណែង អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន តាមការ​ស្នើសុំ​ពីរបស់​លោក។

បន្ទាប់ពីការប្រកាស់របស់លោកនាយករដ្ឋមន្ត្រី ប៉ុន្មាននាទីមុននេះ គណនីហ្វេសបុក​ផ្ទាល់របស់អភិបាល​ខេត្តព្រះសីហនុ លោក យន្ដ មីន បានបង្ហោះសារខ្លីមួយ សុំទោសចំពោះមហាជន ក៏ដូចគ្រួសារនៃសព និងជនរងគ្រោះ ដោយលោកបានសរសេរថា៖ “ខ្ញុំបាទសូមគោរពបងប្អូនអ្នកខេត្តព្រះសីហនុ ជាពិ​សេស​​​បងប្អូនរងគ្រោះ ក្នុងហេតុការណ៍អគារ៧ជាន់រលំនាថ្ងៃទី២២ កន្លងមក ខ្ញុំពិតជា​មាន​ការសោកស្តាយ  និងសុំចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារនៃសព។

លោកថា ខ្ញុំបានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសុំការអភ័យទោសពីលោក និងសុំលាលែងចេញ​ពីតំណែងអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបាទ​សុំការ​យោគយល់ពីបងប្អូនទាំងអស់ បើការដឹកនាំកន្លងមក មានការខុសឆ្គង ដោយប្រការណា១នោះ” ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds