​លោក អ៊ុំ សំអាន ៖ ចាំមើលលោក ហ៊ុន សែន ហ៊ាន​ដក​តំណែងលោក យន្ត មីន អត់ ?

បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ក្រសួងបានណែនាំលោក យន្ត មីន ចៅហ្វាយខេត្តព្រះសីហនុ កុំឲ្យបំពានអនុក្រិត្យ ប៉ុន្តែរដ្ឋបាលខេត្តព្រះសីហនុ គឺលោក យន្ត មីន នៅតែបំពានរហូតដល់រលំអាគារកំពុងសាងសង់នោះ អតីតមន្ត្រីជាន់​ខ្ពស់របស់​បក្សប្រឆាំងនៅកម្ពុជា លោក​អ៊ុំ​ សំអាន បានលើកឡើងថា រដ្ឋាភិបាលត្រូវតែដកតំណែងលោក យន្ត មីន ។

សរសេរនៅក្នុងទំព័រហ្វេសបុករបស់លោក នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ​លោក អ៊ុំ សំអាន បានអោយ​ដឹងថា បើចាំអោយគាត់លាលែងពីតំណែងដូចនៅប្រទេសជឿនលឿននោះ ចាំដល់សេះដុះស្នែងទៅ។ លោកថា រក​ឃើញមុខ អ្នកទទួលខុសត្រូវអោយក្រុមហ៊ុនចិនសាងសង់រួចហើយ ចាំមើលលោក ហ៊ុន សែន ហ៊ាន​ដក​តំណែងគាត់ឬអត់? ឬខ្សែលោក យន្ត មីន ធំសម្បើម? លោក ហ៊ុន សែន ហាក់ដូច​ចង់​បង្វែរ​ស្ថាន​ការណ៏ ចង់អោយពលរដ្ឋស្ងប់អារម្មណ៏ មួយរយៈក៏ភ្លេចបាត់ រួចក៏មិនចាំបាច់​ដកតំណែង​លោក យន្ត មីន ដែរ។ ដ្ឋាភិបាលត្រូវតែផ្តន្ទាទោសអ្នកទទួលខុសត្រូវនិងអ្នកពាក់ពន្ធ័មួយចំនួនទៀត។

កាលពីពេលខែតុលា ឆ្នាំ២០១៨ កន្លងមកលោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានពន្យល់ថា មូលហេតុ​ដែល​ការដ្ឋាន​សំណង់​មួយចំនួន សាងសង់​មុន​ទទួលបាន​លិខិតអនុញ្ញាត ដោយសារ​ការស្នើសុំ​ច្បាប់​អនុញ្ញាត​សាងសង់​សំណង់ មាន​ការយឺតយ៉ាវ ដូច្នេះហើយ​ទើប​រដ្ឋបាលខេត្ត​ព្រះសីហនុ អនុញ្ញាតឱ្យ​មាន​ការសាងសង់​មុន ពីព្រោះ​ក្នុង​មួយខែៗ មាន​ការស្នើ​សាងសង់​សំណង់​ច្រើន​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds