ទូត​ជប៉ុន​ផ្ញើសាររំលែកទុក្ខ​ ដល់ជនរងគ្រោះ​ក្នុង​ឧ​ប​ទ្ទវ​ហេតុ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​

​​បន្ទាប់ពីមានឧ​ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​ នៅព្រឹក​ថ្ងៃទី​២៤ ខែមិថុនា នេះឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ផ្ញើសារ​រំលែក​ទុក្ខ​ជនរងគ្រោះ​ នៅក្នុងហេតុការណ៍នេះ។ នេះបើយោងតាមទំព័រហ្វេសបុក​របស់ស្ថាន​ទូត​ជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ័នេះ ។
ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា  បានអោយដឹងថា ខ្ញុំមានអារម្មណ៍សោក​ស្តាយ​ជាពន់ពេក​ក្រោយពី​បាន​ទទួល​ព័ត៌មានស្តីពីឧប្បត្តិវហេតុបាក់អាគារដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្ត​ព្រះ​សីហនុ។
​អគារ​៧​ជាន់​ដែល​ស្ថិតនៅ​ចំណុច​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។ អគារ​ដែល​កំពុងស្ថិត​ក្រោម​ការសាងសង់​នេះ មាន​ម្ចាស់​ជនជាតិ​ចិន​ឈ្មោះ Chen Kun  ដែល​បាន​ជួល​ដី​ពី​ឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ​។ អគារ​នេះ ត្រូវបាន​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ Xi Gang Tang Gong Gou Ji Haisao ដែលមាន​ថៅកែ ឈ្មោះ Deng Xing Gui និង​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​ឈ្មោះ Gao Yu ។ ក្រោយ​ឧបទ្ទវហេតុ អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​៕
អត្ថបទ៖​ សុខ លាភ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds