ក្នុងចំណោមអ្នកស្លាប់ទាំង២៥ នាក់ មកពីខេត្ត៩ផ្សេងគ្នា ក្នុងនោះខេត្តកំពតច្រើនជាងគេ

គិតត្រឹមម៉ោង ៩ម៉ោង៣០ព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ និងអ្នក​របួស​២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ម្នាក់ ទៀតនៅក្នុងគំនរ​បាក់បែក​នៃអ​គារ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩ រូបក្នុងនោះស្លាប់ចំនួន ២៥នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)។

ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។ អ្នកស្លាប់មានទីលំនៅស្នាក់នៅតាមបណ្តាខេត្ត មានចំនួន25នាក់ ស្រី៤ ៖ ១-កំពត៨នាក់ ស្រី១នាក់ ២-ព្រៃវែង៥នាក់ ៣-បាត់ដំបង៣នាក់ ស្រី២នាក់ ៤-ក្រចេះ២នាក់ ស្រី១នាក់ ៥-ស្ទឹងត្រែង ២នាក់ ៦-កំពង់ឆ្នាំង ២នាក់ ៧-ពោធិ៍សាត់១នាក់ ៨-ត្បូងឃ្មុំ១នាក់ ៩-មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់៕

អត្ថបទ៖ សុខ លាភ​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds