បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅបាងកក សម្តេច ហ៊ុន សែន ធ្វើដំណើរទៅមើលស្ថានភាពនៅខេត្តព្រះសីហនុដោយផ្ទាល់

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយប់​ថ្ងៃទី២៣ ខែមិថុនា នេះ បាន​ធ្វើដំណើរទៅ​កាន់ខេត្តព្រះសីហនុ ដើម្បី​មើល​ស្ថានភាព​ដោយផ្ទាល់នៅទីតាំងអគារ​ដែលដួលរលំ កាលពី​ថ្ងៃទី​២២ ខែមិថុនា ដែល​បណ្តាលឲ្យមនុស្ស​១៨​នាក់ស្លាប់ និង​២៤នាក់​រងរបួស [គិតត្រឹមល្ងាចនេះ]។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះថា «ពេលនេះខ្ញុំកំពុងធ្វើរដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្គ្រោះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់»

សម្តេចតេជោ ក៏បានអំពាវនាវដល់សប្បុរសជនមេត្តាជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ជិវិត និងអ្នករបួសក្នុងហេតុការណ៍នេះ។

សូមបញ្ជាក់ថា រហូតមកដល់យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងជួយសង្គ្រោះ​មកពីគ្រប់​ផ្នែក​សរុប​ជាង ១ពាន់នាក់ នៅតែបន្តរុករកជន​រងគ្រោះនៅក្រោមគំ​នរអគារដែលដួលរ​លំនៅក្នុងខេត្តព្រះ​សី​ហនុ។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ គំនរអគារនោះ ទើបនឹងរើចេញបានជាង ៥០ភាគរយ​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ លាប

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds