វេជ្ជបណ្ឌិត​ភូមា​ត្រូវ​បាន​បញ្ឈប់​ពី​តួនាទីក្រោយ​បង្ហោះ​រូបថតសិចស៊ី​លើ Facebook

វេជ្ជបណ្ឌិត​ជនជាតិ​ភូមា​អាយុ ២៩ ឈ្មោះ ណាង មេ សាន (Nang Mwe San) ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ​វេជ្ជសាស្រ្ត​របស់​នាង​ក្រោយ​ពី​បាន​បង្ហោះ​រូបថត​របស់​នាង​ស្លៀកពាក់​ស៊ិចស៊ី​នៅ​លើ​គណនី Facebook និង Instagram របស់​​ខ្លួន។

San បាន​ចូល​រៀន​ពេទ្យ​នៅ​ពេល​ដែល​នាង​មាន​អាយុ​២២​ឆ្នាំ ប៉ុន្តែ​នាង​បាន​​និយាយ​ថា​តែងតែ​សុបិន​ចង់​ក្លាយ​ទៅ​ជា​ “តារា​ម៉ូដែល​ដ៏​សិចស៊ី”។ បន្ទាប់​ពី​បានធ្វើការ​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ក្រុម​វេជ្ជសាស្ត្រ​មិន​ស្វែងរក​ប្រាក់​ចំណេញ និង បាន​ព្យាបាល​អ្នកជំងឺ​ជា​ច្រើន San បាន​សម្រេច​ចិត្ត​កាល​ពី​២​ឆ្នាំ​មុន​ថា​នឹង​​​ធ្វើ​តាម​បេះដូង​របស់​នាង ដោយ​ចង់​ផ្តោត​លើ​ការងារ​ម៉ូដែល​ម្តង។

Image via Instagram / @nangmwesan

ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​មីយ៉ានម៉ា​បាន​ចោទ​ប្រកាន់​វេជ្ជបណ្ឌិត​វ័យ​ក្មេង​រូប​នេះ​​កាល​ពី​ខែ​មករា​​ថា រូបថត​របស់​នាង​គឺ​វា​មិន​សមស្រប​ឡើយ​ទៅ​តាម​ប្រពៃណី​ភូមា។ ក្រោយ​មក​កញ្ញា​វេជ្ជបណ្ឌិត​រូប​ស្រស់​បាន​និយាយ​ថា នាង​ត្រូវ​បាន​​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​​ដោយ​តម្រូវ​ឲ្យ​លុប​រូប​ទាំង​អស់​ចេញ​ពី​គណនី​បណ្តាញ​សង្គម​របស់​នាង បើ​ពុំ​នោះ​ទេ​​នាង​នឹង​ត្រូវ​​គេ​បញ្ឈប់​ពី​តួនាទី។ ​​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open