Sulli បានតបទៅយ៉ាងឡូយទៅអ្នកដែលរិះគន់រឿងនាងមិនពាក់អាវក្នុង
ក្នុងកម្មវិធី “Night of Hate Comments” របស់ទូរទស្សន៍កូរ៉េខាងត្បូងដែលចាក់ផ្សាយកាលពីពេលថ្មីៗនេះ តារាស្រី Sulli បានធ្វើការឆ្លើយតបនឹងសម្ដីរិះគន់មកលើខ្លួន ទាក់ទងនឹងការមិនពាក់អាវក្នុង។
Sulli បាននិយាយដូចនេះថា ៖ “ខ្ញុំគិតថានេះជារឿងសេរីភាពផ្ទាល់ខ្លួន។ អាវទ្រនាប់មិនល្អចំពោះសុខភាព វាមានខ្សែ។ វាមិនល្អចំពោះសរីរាង្គរំលាយអាហារ ហើយខ្ញុំមានបញ្ហាទាក់ទងនឹងការរំលាយអាហារ។ ដោយសារតែមិនពាក់វា ធ្វើឲ្យមានអារម្មណ៍ស្រួលខ្លួន ខ្ញុំមិនពាក់វានោះទេ។ ខ្ញុំគិតថាពេលមិនពាក់វាយើងមានអារម្មណ៍ថាមានសេរីភាព និងស្រស់ស្អាត”។
អតីតសមាជិកក្រុមចម្រៀង f(x) រូបនេះ ក៏បានធ្វើឲ្យអ្នកសម្របសម្រួលកម្មវិធីភ្ញាក់ផ្អើល នៅពេលដែលនិយាយដោយបើកចំហថា ”ខ្ញុំមិនបានពាក់អាវទ្រនាប់ទេពេលនេះ (ពេលកំពុងនៅក្នុងកម្មវិធី)”។