(Update)៖ ព័ត៌មានពីទីកន្លែងបាក់រលំអគារ គិតមកដល់ត្រឹមម៉ោង ០០:៤២នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩សាកសពជនរងគ្រោះកើនឡើងដល់១៥នាក់

(ព្រះសីហនុ)៖ ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអាគារសំណង់រលំសង្កត់លើនៅតែបន្តនៅយប់រំលងអធ្រាត្រថ្ងៃទី២២ ឈានចូលដល់ថ្ងៃទី២៣ ខែមិថុនានេះដោយក្រុម សង្គ្រោះបានរកឃើញមនុស្ស ៣នាក់ទៀត ដែលក្នុងនោះ ២នាក់បានស្លាប់ ហើយក្មង
ស្រី ១នាក់ នៅរស់រានមានជីវិតហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។ស្រីដែលនៅរស់ឈ្មោះ អ៊ុន ណេង​អាយុ​​ ១៦ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រុកសំបូរ​ ខេត្តក្រចះ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសចំនួន ៣៩ រូបក្នុងនោះស្លាប់ចំនួន ១៥នាក់ ហើយអ្នករងរបួសចំនួន ២៤ រូប។ រហូតមកទល់នឹងនឹងពេលនេះ កម្លាំងសង្គ្រោះបន្តធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុនៃការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក ហើយបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀតទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។ ក្រុមសង្គ្រោះបានសហការគ្នានិងរួមកម្លាំង សាមគ្គីគ្នាដើម្បីជួយសង្គ្រោះជនរងគ្រោះ។

ប៉ុន្តែទោះជាយ៉ាងណា មិនទាន់ មានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ថា នៅមានមនុស្សប៉ុន្មាននាក់ទៀតកំពុងជាប់ក្នុងគំនរអគាររលំ នេះទេ។ ការសង្គ្រោះដែលត្រូវបានអះអាងថានឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ពីគំនរអគាររលំនេះ ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds