លោក ពេជ្រ ស្រស់ ប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ គឺត្រូវតែដកចេញ
ខណៈពេលដែលរឿងបាក់ស្រុតអគារនៅឯខេតុ្តព្រះសីហនុកំពុងក្លាយជាប្រធានបទ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខប្រតិកម្មចំពោះករិណីនេះ បន្ទាប់ពីអជ្ញាធរប្រកាសថាមិនមានលិខិតអនុញ្ញត្តិ។
សរសេរក្នុងទំព័រហ្វេសបុកនៅរសៀលថ្ងៃទី២២ ខែមិថុនានេះ លោកពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជាបានអោយដឹងថាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី នៅឯខេត្តព្រះសីហនុគឺត្រូវតែដកចេញ។
ហើយស្រាវជ្រាវរកបក្ខពួកដែលបានប្រព្រឹត្តអំពើពុករលួយជុំវិញការមិនអនុវត្តច្បាប់ឲ្យបានតឹងរឹងលើការដ្ឋានអាគារ៧ជាន់ដែលនាំឲ្យបាក់អាគារ ព្រមទាំងធ្វើឲ្យគ្រោះថ្នាក់ដល់កម្មករជាច្រើននាក់ផងដែរ។ ត្រូវមើលច្បាប់រដ្ឋបាលសាធារណៈទើបវៃត្រូវចំណុចបើមិនដូច្នោះទេគឺថារួចខ្លួនទាំងអស់៕
អត្ថបទ៖ សុខ លាភ