ពេលនេះ!!លេចចេញគំរូរាង iPhone XII ក្នុងឆ្នាំ ២០២០ អេក្រង់វិវត្តតូចធំខុសគ្នាឆ្ងាយជាងមុន
យោងតាមអ្នករចនាល្បីឈ្មោះ Ben Geskin បានចែករំលែករូបភាព [Concept] នៃ iPhone XII ឬ iPhone ឆ្នាំ ២០២០ ដែលមានការវិវត្តទំហំអេក្រង់ពី ៦,៥ អ៊ីញឡើងដល់ ៦,៧ អ៊ីញសម្រាប់ XII Max និង XII ធម្មតាទម្លាក់ពី ៥,៨ អ៊ីញមកសល់ ៥,៤ អ៊ីញវិញ។
ជុំវិញការរចនាដែលទាញចេញពីការព្យាករណ៍របស់លោក Ming-Chi Kuo ដូចបញ្ជាក់ខាងលើ បើប្រៀបធៀបគ្នានឹងការដាក់ផ្ទឹម iPhone XS/XS Max គឺឃើញមានគម្លាតអេក្រង់ខុសគ្នាឆ្ងាយ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ