អង្គការខ្ញុំខ្មែរបដិសេធ ការចោទប្រកាន់របស់កូនប្រុសសម្តេច ហ៊ុន សែន រឿងបុគ្គល Tor Nimol មិនមែនជាបុគ្គលិកអង្គការ
បន្ទាប់ពីលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសទីពីររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មចំពោះព័ត៌មានក្លែងក្លាយដែលថាលោកមានលុយទៅដល់ ១០០លានដុល្លារសហរដ្ឋអាមេរិក ហើយអ្នកដែលបង្កើតគឺក្រុមប្រឆាំង មកពីអតីតគណបក្សព្រះអាទិត្យលិចនិងតំណាង«ខ្ញុំខ្មែរ» ឈ្មោះ Tor Nimol»។ ប្រធានអង្គការខ្ញុំខ្មែរ លោកជា និច្ច បានចេញមុខបដិសេធនៅការចោទប្រកាន់មួយនេះ ។
នៅក្នុងសេចក្តីបដិសេធរបស់អង្គការខ្ញុំខ្មែរ ដែលអង្គភាព Fast News ទទួលបានអោយដឹងថា ករណីនេះ អង្គការខ្ញុំខ្មែរ សូមប្រកាសបដិសេធជាផ្នូវការថា ប្រធានអង្គការខ្ញុំខ្មែ ខ្ញុំសូមជម្រាបជូនដល់រាជរដ្ឋាភិបាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់គ្នាផងដែរ ថាខ្ញុំបាអង្គការមិនទទួលខុសត្រូវរាល់បុគ្គលដែលពាក់អាវអង្គការខ្ញុំខ្មែរ ហើយដើរ ជេរ ដើរបង្ខូច ទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រួសារ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ខ្ញុំបាទបានបង្កើតអង្គការខ្ញុំខ្មែរដើម្បី ជួយដល់បងប្អូនប្រជាពលរដ្ឋ ទៅតាមលទ្ធភាពនិងធនធានរបស់គ្រួសារ។
ប្រធានអង្គការខ្ញុំខ្មែរ បន្ថែមថា ខ្ញុំបាទ ដោយមិនមានទទួលអំណោយក្រៅប្រទេសឡើយ ហើយចំពោះបុគ្គលដែលយករូបភាពខ្ញុំបាទទៅបង្ហោះលើបណ្តាញហ្វេសប៊ុកក្នុងបំណង ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល យល់ច្រឡំថាខ្ញុំទៅជាមនុស្សម្នាក់ប្រឆាំងនិងរដ្ឋាភិបាល គឺមិនពិត ខ្ញុំបាទមិនបានធ្វើនៅអំពើអ្វីដែលប្រឆាំងនិងរដ្ឋាភិបាលនោះទេ ។
ហើយរាល់បុគ្គលដែលយកអាវខ្ញុំខ្មែរទៅពាក់ដម្បីបំពុលបំភាន់ចាក់រុកឆ្កឹះឆ្កៀលនោះ គឺមិនមែនជាកូនចៅ ឬតំណាង របស់អង្គការខ្ញុំបាទទេ អង្គការខ្ញុំខ្មែរគឺមិនពាក់ព័ន្ធនយោបាយប្រឆាំងរដ្ឋាភិ បាលឡើយ ហើយអ្នកដែលពាក់អាវខ្ញុំខ្មែរយកទៅប្រព្រឹត្តអំពើអាក្រក់ទាំងឡាយ ខ្ញុំបាទមិនទទួលខុសត្រូវទេ ព្រោះអង្គការខ្ញុំខ្មែរ គ្រាន់តែជាអង្គការមនុស្សធម៌ដែលកើតចេញពីការស្រឡាញ់ខ្មែរ ស្រឡាញ់ប្រទេស និងរាជរដ្ឋាភិបាលខ្មែរដោយគ្មានលក្ខខណ្ឌ ខ្ញុំសូមខន្តីអភ័យទោសអំពីរាជរដ្ឋាភិបាល ក៏ជាបងប្អូនប្រជាពលរដ្ឋ បើមានបុគ្គលមួយចំនួនបានព្យាយាមលាបពណ៌ដល់រូបខ្ញុំបាទនិងអង្គការខ្ញុំខ្មែរ ខ្ញុំសូមប្រកាសថាខ្ញុំមិនបានគាំទ្ររាល់ទង្វើ របស់បុគ្គលទាំងនោះជាដាច់ខាត។
សូមរំលឹកថា ការពីពេលថ្មីៗ ម្ចាស់ហ្វេសបុកឈ្មោះ Tor Nimol បានចោទប្រកាន់ចំពោះកូនប្រុសនាយករដ្ឋមន្ត្រីបដិសេធរឿងចោទថា មានលុយ១០០លានដុល្លារក្នុងធនាគារមួយរបស់អាម៉េរិក។
អត្ថបទ ៖ សុខ លាប