ព្រឹត្តិការណ៍​ប្រកួត កម្ពុជាសង្វៀន​គុន​ខ្មែរ ចាប់ផ្តើម​នៅ​សង្វៀនCBS រៀងរាល់​​​​ថ្ងៃព្រឹកថ្ងៃសៅរ៍

ស្ថានីយ​ទូរទស្សន៍ CTN , MYTV , CNC បាន​សហការ​ជាមួយ​ក្រុមហ៊ុនស្រាបៀកម្ពុជា រៀបចំ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​មួយ​សង្វៀន​ទៀត​រៀង​រាល់​ព្រឹក​ថ្ងៃ​សៅរ៍ ចាប់ពី​វេលា​ម៉ោង​០៨​​និង​៣០​នាទីព្រឹក ​រហូត​ដល់​ម៉ោង​១១ព្រឹក រៀងរាល់​សប្ដាហ៍ ដោយមាន​ផ្សាយ​ផ្ទាល់​ផង​ដែរ​។

ថ្លែងក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា កម្មវិធី​ប្រដាល់​ដែល​ចាប់​ផ្ដើម​​ពីថ្ងៃ​ទី​២២ ខែមិថុនាខាងមុខ​ទៅនេះ ដែលអោយឈ្មោះ​ថា “​កម្ពុជាសង្វៀន​គុន​ខ្មែរ “​ដែលជា​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ តាម​រូបមន្ត​បែប​ម៉ា​រ៉ា​តុង ដើម្បី​ដណ្ដើមខ្សែរក្រវ៉ាត់​។

លោក ស៊ី​ថូ ណា​ថា​ន់ ដែលជា​ប្រធាន​កីឡា CBS បាន​និយាយថា នេះ​ជាស​ង្វៀន​ថ្មី​មួយទៀត​ដែលCBS បាន​ចាប់​ដៃគូ​គ្នា​ជាមួយ​ក្រុមហ៊ុនស្រាបៀកម្ពុជា និង​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​គុន​ខ្មែរ​នេះ​ឡើង ដោយ​មាន​កីឡាករ​គុន​ខ្មែរ​កម្ពុជា​៨​រូប ត្រូវ​តតាំង​ជាមួយ​កីឡាករ​បរទេស​៨​រូប មុននឹង​រើសយក​អ្នកឈ្នះ​ទៅ​ប្រ​កួត​​ដណ្ដើមខ្សែរក្រវ៉ាត នៅ​ចុង​កម្មវិធី។ “​កម្ពុជាសង្វៀន​គុន​ខ្មែរ ” នេះ គឺជា​ការរៀបចំ​ឲ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​អន្តរជាតិ តាម​រូបមន្ត​បែប​ម៉ា​រ៉ា​តុង ដើម្បី​ដណ្ដើមពាន នឹង​ដណ្តើ​ម​ខ្សែរក្រវ៉ាត់ ដែល​មាន​ទឹកប្រាក់​សរុបជិត១ម៉ឺនដុល្លាស​ម្រាប់​ម្ចាស់​ខ្សែក្រវ៉ាត់​។

លោកវ៉ាន់ដាវីត ស៊ីធីគន្ធ តំណាង​ក្រុមហ៊ុនស្រាបៀកម្ពុជា និយាយថា ស្រាបៀ​កម្ពុជា ​រួម​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ ​CBS ផលិត​នូវ​កម្មវិធី​​កម្ពុជាសង្វៀន​គុន​ខ្មែរ គឺ​ក្នុង​គោលបំណង​តែមួយគត់គឺ​រួមចំ ណែក​​​លើកស្ទួយ​វិស័យ​កីឡាប្រដាល់​នៅ​កម្ពុជា ឲ្យមាន​ការ​រីកចម្រើន​កាន់តែខ្លាំង​ថែមទៀត។ ជាមួយ នេះ ក៏​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​កីឡាករ​ប្រដាល់​តាមរយៈការ​បាន ឡើង​ប្រកួត ហើយក៏​រួមចំណែក​ជួយ​ដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ផងដែរ។​


លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានអោយដឹងថា ការ​ខិតខំ​របស់​ក្រុមហ៊ុនស្រាបៀកម្ពុជា និង​CBS​ ​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រដាល់​នេះ ​តាមរយៈ​ព្រឹត្តិការ​ណ៍​​នេះ វា​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កម្ពុជា​រក្សា ​និង​អភិរក្ស​ក្បាច់គុន​ខ្មែរ ដែលជា​សិល្បៈ មរតក វប្បធម៌ របស់​បុព្វបុរស ដូនតា។ ជាមួយគ្នានេះដែរលោកបាន​សំណូមពរ​ដល់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម ត្រូវតែ​ខិតខំ​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព ត្រូវមាន​ភាព​សុច​រឹត​ក្នុង​ការងារ ព្រោះនេះ​ជា​ជាការ​ងារ​មួយ​ដែល​ទាំងអស់គ្នា សុទ្ធតែ​បាន​ទ​ទូល​ផលប្រយោជន៍ ។​

គួរ​បញ្ជាក់ថា មកដល់ពេលនេះ នៅ​ស្ថានីយ​ទូរទស្សន៍ CTN MYTV CNC មានកម្ម​វិធី​ប្រដាល់​ចំនួន​៤សង្វៀន​ហើយ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open