លេចចេញកម្មវិធី លំដាប់ពិភពលោកមួយនៅPNNពីសហរដ្ឋអាមេរិក «Family Feud»!

ភ្នំពេញ៖ អូហូ! ថ្មីបំផុតដែល Family Feud ហ្គេមទូរទស្សន៍ដ៏សប្បាយអស្ចារ្យមកពីអាមេរិកត្រូវបានសិទ្ធិមកភីអិអិន ដើម្បីស្វែងរកគ្រួសារចំនួនពីរប្រកួតប្រជែងគ្នារៀងរាល់សប្តាហ៍។ ការចូលរួមដ៏ងាយ និងឈ្នះរង្វាន់ដ៏ធំ ព្រមទំាងបទពិសោធន៍កម្មវិធីទូរទស្សន៍ដ៏អស្ចារ្យនេះនឹងចាក់ផ្សាយជាលើកដំបូង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នេះហើយ។

កញ្ញា ទូច បុប្ផា ប្រធានកម្មវិធីទូរទស្សន៍ភីអិនអិន បានឱ្យដឹងថា Family Feud ជាហ្គេមទូរទស្សន៍មួយមានកំណើតនៅអាមេរិកតាំងពីឆ្នាំ១៩៧៦ មកម្ល៉េះ រហូតពេលនេះវាក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទូរទស្សន៍ ដែលមានប្រជាប្រិយភាពបំផុតចំនួន ៥ លើកំពូលតារាងនៅសហរដ្ឋអាមេរិក។

ក្រៅពីកម្ពុជា ដែល Family Feud ត្រូវបាននាំចូលដោយទូរទស្សន៍ភីអិនអិន កម្មវិធីនេះបានត្រូវនាំចូលទៅក្នុងទីផ្សារអន្តរជាតិជាង ៥០ ប្រទេសរួចមកហើយ។

ទូរទស្សន៍ភីអិនអិន នឹងចាក់ផ្សាយកម្មវិធីនេះចាប់ពីខែកក្កដានេះ រៀងរាល់យប់ថ្ងៃសៅរ៍ វេលាម៉ោង ៨ រហូតដល់ម៉ោង ៩ យប់ ដោយកម្មវិធីទាំងមូលទទួលបានការគំាទ្រធំពីស្រាបៀរកម្ពុជា។

អត្ថបទ​ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds