ឡានឡូយៗណាស់!!សម្រាប់ថតរឿង Fast & Furious 9 ដឹកដល់ថៃហើយ
ខ្សែភាពយន្ត Fast & Furious វគ្គថ្មីនឹងត្រូវចាក់បញ្ចាំងនៅខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ ដោយមានឈុតឆាកខ្លះត្រូវថតនៅក្នុងតំបន់សមុទ្រប្រទេសថៃ។ គួរដឹងថាឈុតឆាកក្នុងប្រទេសថៃ នឹងត្រូវប្រើពេលថត ២៦ ថ្ងៃ ដែលអាចនាំប្រាក់ចំណូលដល់ប្រទេសថៃប្រមាណ ១០ លានដុល្លារ។
នៅថ្ងៃនេះដែរ រថយន្តជាច្រើនគ្រឿងដែលគេជឿជាក់ថាត្រូវប្រើប្រាស់សម្រាប់ថតខ្សែភាពយន្ត Fast & Furious 9 បានដឹកទៅដល់ខេត្ត Krabi ប្រទេសថៃហើយ។ រថយន្តជាច្រើនគ្រឿងនោះ ត្រូវបានគេបិតបាំងរូបរាងជិត មើលមិនច្បាស់ថាវាប្លែកយ៉ាងណានោះទេ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ