ករណីប្រមាថពូជសាសន៍ខ្មែរ តុលាការអោយចំប៉ីខ្មៅ ជាប់ពន្ធនាគារ២ឆ្នាំ តែអនុវត្ត១ឆ្នាំ និងវិន័យ៣លានរៀល

ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា និងលោក គុជ គឹមឡុង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសសាលក្រម ដោយ​ផ្តន្ទា​ទោស ជនជាប់ឈ្មោះ យិន ហេង ហៅ «ចំប៉ីខ្មៅ» ឱ្យជាប់​ពន្ធនា​គារ២ឆ្នាំ និងពិន័យប្រាក់ ៣​លាន​រៀល ប៉ុន្តែ​ទោស​នេះឱ្យអនុវត្តតែ១ឆ្នាំប៉ុណ្ណោះ ករណីប្រមាថជាតិសាសន៍ខ្មែរ។

ទោះបីអវត្តមានមេធាវីជនជាប់ចោទ យិន ហេង ប៉ុន្តែសវនាការសួរដេញដោល អាចដំណើរការទៅបាន ដោយហេតុថា ជនជាប់ចោទអាចឆ្លើយតទល់ជាមួយតុលាការបានដោយស្មគ្រ័ចិត្ត។ បាប់តាំងពីការ​សាក​សួរពីដំបូងរហូតដល់បញ្ចប់ការជំនុំជម្រះ ជនជាប់បានសារភាពនូវទោសកំហុសរបស់ខ្លួន និងបានសម្តែង​ការស្តាយក្រោយចំពោះទ្វើរបស់ខ្លួនកន្លងមក។

ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវបានតុលាការចោទ​ប្រកាន់ពីបទ​ញុះ​ញង់​អោយ​មាន​ការ​រើសអើង និងបទជេរប្តាតមាថជាសាធារណៈ តាមមាត្រា៤៩៦នៃក្រមព្រហ្មទ័ណ្ឌ ហើយចៅក្រមចេ​ញ​​ដី​កា​​សើបសួរបានសម្រេចចេញដីកាឃុំខ្លួននៅយប់ថ្ងៃទី០៦កុម្ភៈ ឆ្ដោនាំ២០១៩។

ជនជាប់ចោទនៅក្នុងសវនាការ​​បានសារភាពកំហុស​ថាខ្លួនគេពិតជា​បានជេរត្មះ​តិដៀលដូច​នៅក្នុង​វី​ដេ​អូរ​ឃ្លីបយ៉ាងដូច្នេះមែន ដោយសារខឹងសម្បា​និងយុវជន៣នាក់​ជិៈម៉ូតូមកខោក​ក្បាលរបស់​គេដោយមិន​ដឹង​មូល​ហេតុ។ ជាមួយនិងការសារភាពកំហុស ជនត្រូវចោទក៏បានសូមអភ័យទោស​សំណាក់​ប្រជាពល​រដ្ឋទូ​ទាំង​ប្រទេសចំពោះកំហុសឆ្គងដែលកើតឡើងនោះ។

ដោយសារជនត្រូវចោទបានសារភាពកំហុស មិនមានឧបសគ្គស្មុគ្រស្មាញដល់នីតិវិធីតុលាការ ចៅក្រម​ជំ​នុំ​ជំរះ លោក ម៉ៅ ស៊ីណា ក៏បានសម្រេចលើកពេលទៅប្រកាសសាលក្រមរឿងក្ដីនេះនៅថ្ងៃទី ២០មិថុនា ឆ្នាំ២០១៩នេះ។

យិន ហេង ហៅចំប៉ីខ្មៅត្រូវបាននគរបាលចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នៅ ហាង​កា​ហ្វេ មួយកន្លែងក្នុងទឹកដីខណ្ឌដូនពេញ ហើយបានបញ្ជូនមកកាន់តុលាការនៅថ្ងៃទី ០៦កុម្ភៈ៕

អត្ថបទ​៖ សុខលាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds