នៅមិនប៉ុន្មានថ្ងៃទៀត កញ្ញា អាលីហ្សា ចូលរោងការហើយ!!

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ថាក្រោយពីមានរូបភាព Pre-Wedding បែកធ្លាយជាច្រើន នៅលើបណ្ដាញសង្គមរបស់តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពកញ្ញា អាលីហ្សា ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង ក្រោយពីបានឃើញបែបនេះ។

ជាមួយគ្នានេះដែរ កញ្ញា អាលីហ្សា ដែលជាតារាមានមុខមាត់ស្អាត ដូចជាកូនកាត់រូបនេះ ក៏បានឲ្យដឹងថា មង្គលការរបស់ ខ្លួន និងប្រារព្ធឡើងនៅថ្ងៃទី ២២ ខែមិថុនា នេះហើយ នេះបើតាមការឆ្លើយតបរបស់ នាង ទៅកាន់អ្នកគាំទ្រ ក្នុងការLive វីដេអូនៅលើហ្វេសប៊ុក អំឡុងពេលថតរូបPre-Wedding ក្នុងខេត្ត សៀមរាប។

ជាក់ស្ដែង កាលពីយប់មិញនេះ ខណៈពេលដែលពិធីមង្គលការរបស់ កញ្ញា អាលីហ្សា ខិតចូលមកដល់នោះ គេសង្កេតឃើញថា ក្រុមគ្រួសាររបស់ នាង បានរៀបចំកម្មវិធី ជប់លៀងលាភាពនៅលីវ ទៅកាន់កញ្ញា អាលីហ្សា យ៉ាងពោរពេញទៅដោយស្នាមញញឹម នេះបើតាមការបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

គួររម្លឹកផងដែរ ក្រោយពីតារាសម្ដែងស្រីដ៏ស្រស់សោភារូបនេះ រៀបអាពាហ៍ពិពាហ៍រួច កញ្ញា អាលីហ្សា នឹងធ្វើការចាកចេញទៅរស់ជាមួយស្វាមីនៅឯប្រទេស សហរដ្ឋ អាមេរិក ហើយ ធ្វើឲ្យបណ្ដាគាំទ្ររបសខ្លួន បានសម្ដែងអារម្មណ៍នឹករលឹកទៅកាន់នាង ខ្លាំងមែនទែន៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open