ខួបកំណើត ប៉ែន ចំរុ៉ង ឆ្នាំនេះ មានក្តីសុខណាស់ព្រោះបានអនាគតភរិយាSurprise យ៉ាងរំភើប
ភ្នំពេញ៖ ក្រោយបានចាប់ដៃសាងស្នេហាអស់ពេលជាច្រើនឆ្នាំមកនេះ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ ពិធីករដ៏មានប្រជាប្រិយភាពលោកប៉ែន ចំរុ៉ង និងអនាគតភរិយា តែងតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជានិច្ច ស្របពេលដែលថ្ងៃរៀបការក៏កាន់តែកៀកខ្លាំងឡើង។
ជាក់ស្តែងកាលពីម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់តារាប្រុសរូបនេះ ដែលក្នុងនោះអនាគតភរិយាជាទីស្រលាញ់របស់លោក មិនភ្លេចធ្វើការរៀបចំយ៉ាងល្អ ជាមួយនឹងនំខេកមួយSurprise ទៅកាន់លោកពោរពេញដោយស្នាមញញឹម ទោះបីជាមិនបានរៀបចំពិធីធំដុំយ៉ាងណាក្តី។
តាមរយៈសកម្មភាពទាំងនោះ ឃើញថាតារាប្រុសរូបនេះពិតមានក្តីសុខ និងស្នាមញញឹមយ៉ាងខ្លាំង ដែលបានអនាគតភរិយាបានជូនពរ និងធ្វើខួបកំណើតជូន ពោរពេញដោយភាពរីករាយយ៉ាងដូច្នោះ។
ទន្ទឹមនឹងថ្ងៃនេះដែល បណ្តាអ្នកគាំទ្រជាច្រើន ក៏បានចូលរួមជូនពរដល់លោក ជាមួយនឹងគូអនាគត នៅក្នុងថ្ងៃកំណើតផងដែរ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ