Range Rover Evoque ស៊េរី​ឆ្នាំ ២០២០ មានលក់ជាផ្លូវការហើយនៅកម្ពុជា

ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​តំណាង​ចែក​ចាយ​ផ្ដាច់​មុខ​ឡាន​ម៉ាក់ Range Rover ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សម្ពោធ​ជា​ផ្លូវ​ការ និង​បញ្ចេញ​រថយន្ត ​Range Rover Evoque​ ស៊េរី​ថ្មី​​ឆ្នាំ​ ​២០២០ ដែល​​មាន​ការ​រចនា​យ៉ាង​ពិសេស​ខុស​ពី​​ Evoque​ ​ជំនាន់​មុន។

រថយន្ត SUV ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​កម្ពុជា និង​ពិភព​លោក Range Rover Evoque​ ស៊េរី​ថ្មី​​ឆ្នាំ​ ​២០២០ មាន​ការ​រចនា និង​កែ​ប្រែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្លែក​ពី​ស៊េរី​មុន។ នៅកម្ពុជាមានមក​ជា​មួយ​ជម្រើស​ពីរ​គឺ​ប្រភេទ First Edition និង ប្រភេទ SE ប្រភេទ​ពណ៌​ខ្មៅ ​ដែល​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​សម័យ​ថ្មី។

កៅអីអង្គុយត្រូវបានបំពាក់ទៅដោយកៅអីម៉ាស្សាទំនេីប​ដែរអាចបញ្ជាឲ្យត្រជាក់រឺក្តៅបានតាមតំរូវការបស់លោកអ្នក។ ប្រពន្ធសំលេង​បច្ចេកវិទ្យាអង់គ្លេស​ Meridian Surround Sound System ជាមួយបចេ្ចកវិទ្យា​ Incontrol Touch Pro ដែរធ្វេីអោយលោកអ្នកមានអារម្មណ៍កាន់តែអស្ចារ្យជាមួយនឹងតន្ត្រី។

លោកអ្នកអាចធ្វេីការអូសទាញបានយ៉ាងស្រួលជាមួយបច្ចេកវិទ្យា​ Advance Tow Assist ដែរបញ្ជារដោយលោកអ្នកផ្ទាល់ពីក្នុងរថយន្តតែម្តង។ កញ្ចក់មេីលក្រោយត្រូវបានផ្តល់ភាពងាយស្រួលដោយបំពាក់នៅកាមេរ៉ាទោះបីជាលោកអ្នកមានផ្ទុកឥវ៉ាន់ច្រេីនដែរបាំងមិនអាចអោយលោកអ្នកមេីលក្រោយបាន។ បច្ចេកវិទ្យាផ្តល់សញ្ញានៅពេលអ្នកងងុយគេងរឺអស់កំលាំងនៅពេលបេីកបរដែរនឹងជួយអោយលោកអ្នករិតតែមានផាសុខភាពពេលបេីកបររថយន្ត។ កាមេរ៉ា​ ៣៦០ ដឺក្រេ​ រួមជាមួយកាមេរ៉ាបច្ចេកវិទ្យាជំនាន់ថ្មីដែរហៅថា​ Clear sight grown view អាចអោយលោកអ្នកមេីលឃេីញនៅបាតរថយន្តជុំវិញកង់ដេីម្បីផ្ត់ភាពងាយស្រួលដល់អ្នកបេីកបរក្នុងងារបេីកបរគ្រប់ស្ថានភាពផ្លូវ។

អត្ថបទ​ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds