លោក​ច្រឹក​ សុ​ខនីម ៖ វិធីសាស្រ្ត៦យ៉ាង ដើម្បីអ្នកវិនិយោគផ្នែកអចលនទ្រព្យទទួលបានផលចំនេញ

វិស័យអចលនទ្រព្យនៅតែមានភាពល្អប្រសើរ បើប្រៀបធៀបឆ្នាំ២០១៨ ដោយកំណើនក្នុងវិស័យ​នេះ​មា​ន​​ភាពសមាមាត្រ នឹងកំនើនសេដ្ឋកិច្ចជាតិរបស់យើង ដែលជាសញ្ញាល្អមួយសម្រាប់វិស័យនេះ។ ត​ម្លៃ​អ​ចលនទ្រព្យក្នុងឆ្នាំនេះមានកំនើនចន្លោះពី១០ ទៅ១៥ភាគរយ។ បើ​ធៀប​​នឹងឆ្នាំ២០១៨ ស្ថាន​ភាព​ឆ្នាំ​២០១៩​នេះ អាចល្អប្រសើរជាងឆ្នាំមុន ប៉ុន្តែមិនល្អខ្លាំងនោះទេ។ នេះបើតាម ប្រធាន​សមាគម​អ្នក​វាយ​ត​ម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​។

សរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និ​ង​​​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បានបង្ហាញពីគន្លឹះសំខាន់ៗ ចំនួន៦យ៉ាង ដើម្បីអ្នក​វិ​និ​យោ​​គ​ផ្នែកអចលនទ្រព្យទទួលបានផលចំនេញ។

១. អ្នកវិនិយោគគួរតែតាមដាន រាល់ព័ត៌មានពាក់ព័ន្ធនឹងវិស័យ អចលនទ្រព្យឲ្យបានទំលំទូលាយ ។

២. អ្នកវិនិយោគត្រូវតែមានទំនាក់ទំនងជាមួយអ្នកអភិវឌ្ឍក៏ដូចជាអ្នកវិយោគផ្សេងទៀតឲ្យបានច្រើន ដើ​ម្បី​ទទួលបានព័ត៌មាន ជុំវិញការវិនិយោគអចលនទ្រព្យ ក៏ដូចជាសិក្សាយកចំណេះ ដឹង​ពី​ពួក​គេស​​ម្រាប់យ​​កមកអភិវឌ្ឍ អចលនទ្រព្យរបស់ខ្លូនឲ្យទទួលបានជោគជ័យ ។

៣. ត្រូវពិនិត្យមើលលើទិដ្ឋភាព ផ្លូវច្បាប់ ជុំវិញអចលនទ្រព្យ នោះប្លង់រឹង ឬមិនមាន ដើម្បីងាយ​ស្រួយ​ក្នុង​ការ​វិនិយោគបន្ត ។ 

៤. ពិនិត្យមើលចំពោះលំហូសាច់ប្រាក់របស់ខ្លួនសម្រាប់ការ វិនិយោគលើអចលនទ្រព្យ។
៥. ពិនិត្យមើលទីតាំងដែលត្រូវ វិនិយោគមានសក្តានុពល និងមានហេដ្ឋាចរនាសម្ព័ន្ធ ឲ្យបានត្រឹមត្រូវ។

៦. ត្រូវតាមដាន ពិនិត្យមើលសេដ្ឋកិច្ច នៅក្នុងប្រទេស ។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds