U-23 កម្ពុជាចាញ់ U-23 អូស្ត្រាលីដោយលទ្ធផល ០-៦
ម្ចាស់ផ្ទះកម្ពុជាអាយុ២៣ឆ្នាំបានចាញ់ក្រុមខ្លាំង U-23 អូស្ត្រាលីដោយលទ្ធផល ០-៦ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ 2020 AFC U-23 Championship ពូល H ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។
ការប្រកួតនេះពិតជាលំបាកខ្លាំងសម្រាប់ក្រុមយុវជនកម្ពុជាដែលចាញ់ប្រៀបទាំងបច្ចេកទេស កម្លាំង និងកាយសម្បទា។ ដោយសម្លឹងមើលយុវជនកម្ពុជាចាញ់ប្រៀបខាងកម្ពស់ អូស្ត្រាលីបានព្យាយាមលេងបាល់លើទាំងការបញ្ជូនបាល់ពីចម្ងាយ និងបោះបាល់លើដើម្បីប្រើក្បាលតែត។
តាមរយៈអំណោយផលខាងលើនេះហើយដែលធ្វើឲ្យអូស្ត្រាលីបានបំប៉ោងសំណាញ់ទីរបស់កម្ពុជារហូតដល់៤គ្រាប់ក្នុងរយៈពេល៤៥នាទីដំបូង។ ចំពោះការប្រកួតវគ្គទី២ ក្រុមកម្ពុជាធ្វើបានល្អប្រសើរជាងវគ្គទី១ដោយបានគ្រប់គ្រងបាល់ និងមានឱកាសស៊ុតម្តងម្កាលដែរ ប៉ុន្តែគ្មានសំណាង។ ដោយឡែកអូស្ត្រាលីបានការពារ និងវាយសម្រុករហូតរកបាន២គ្រាប់ទៀត។ ចប់ការប្រកួតកម្ពុជាចាញ់អូស្ត្រាលីដោយលទ្ធផល ០-៦៕
តារាងពិន្ទុបណ្តោះអាសន្នពូល H
- លេខ១៖ កូរ៉េខាងត្បូង មាន៣ពិន្ទុ
- លេខ២៖ អូស្ត្រាលី មាន៣ពិន្ទុ
- លេខ៣៖ កម្ពុជា មានសូន្យពិន្ទុ
- លេខ៤៖ ឆាយនិសតៃប៉ិ មានសូន្យពិន្ទុ