សម្តេចក្រឡាហោម គាំ​ទ្រឲ្យ​EUកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត បាត់ដំបងអាណត្តិទី៣ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានគាំ​ទ្រឲ្យ​ស​ហភាពអឺរ៉ុប (EU) កាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគ្រប់ប្រភេទ លើកលែងតែ​អាវុធពី​កម្ពុ​ជា (EBA) ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា។ ទោះបីជាសម្តេចប្រកាស គាំទ្រឲ្យកាត់ក៏ពិតមែន តែស​ម្តេច​ក៏​បានបង្ហាញ ពីការសោកស្ដាយផងដែរ។

ការថ្លែងបែបនេះបន្ទាប់ពីតំណាងភាគីនៃសហភាពអឺរ៉ុប បានបង្ហាញគោលជំហររួមក្នុងការខិតខំរួមគ្នា ដើម្បីរក្សា​ភាព​អនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ(EBA)សម្រាប់កម្ពុជា មិនឲ្យបាត់​បង់​នោះឡើយ បើទោះបីជាគណៈកម្មការអឺរ៉ុប​កំពុងរៀបចំនីតិវិធី​ដាក់សម្ពាធ​មកលើកម្ពុជា​អំពីផ្លូវ​សេដ្ឋកិច្ច​មួយនេះ ក្រោមលេសនយោបាយលម្អៀង៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds