ពន្យល់ពាក្យ “សមធម៌​យេនឌ័រ និង​សមភាព​យេនឌ័រ”

សមធម៌យេនឌ័រ
សមធម៌យេនឌ័រ (Gender Equity) គឺជា​​ដំណើរ​ការ​នៃការ​ប្រព្រឹត្ដ​ដោយ​យុត្ដិធ៌ម​ទៅ​លើស្ដ្រី និងបុរស សំ​ដៅ​​ឆ្ពោះ​ទៅ​សមភាព​យេនឌ័រ តាមរយៈគោលនយោបាយ ច្បាប់ និងវិធានការនានា​ដើម្បីកែ​សម្រួល​នូវ​ភាព លំអៀងដែលមាននៅក្នុងសង្គមចំពោះស្ដ្រីនិងបុរស។ ក្នុងនោះសំដៅលើវិធានការ ឬសកម្មភាព​ពិ​សេសជាក់លាក់ ក្នុងការបង្កឱកាស ការលើកទឹកចិត្ដ ការជំរុញដើម្បីឈានទៅរកភាពស្មើគ្នារវាងបុរស និងស្ដ្រីនៅក្នុងការងារសង្គម និងនៅក្នុងគ្រួសារ(សមភាពយេនឌ័រ)។
ឧទាហរណ៍ ការប្រើប្រាស់គោលការណ៍សមធម៌យេនឌ័រក្នុងការលើក ទឹកចិត្ដឱ្យស្ដ្រីបាន​ចូលរួមជា​បុគ្គ​លិក​របស់ក្រុមប្រឹក្សា តាមរយៈការផ្ដល់អាទិភាពដល់បេក្ខនារី ឬកំណត់ចំនួន ជាក់លាក់ និងការពង្រឹង​សមត្ថភាពជាដើម។
សមភាពយេនឌ័រ
សមភាពយេនឌ័រ (Gender Equality) សំដៅទៅលើភាពគ្មានការរើសអើងដែលប្រកាន់លើភេទណាមួយ នៅក្នុងការបែងចែកធនធាន ផលប្រយោជន៍ ឬនៅក្នុងការទទួលបានសេវានានា។ សមភាព​យេនឌ័រ​អាច​វាស់ វែងបានដោយការពិនិត្យមើលអំពី ការមានកាលានុវត្ដភាពស្មើគ្នា ឬការទទួលបាននូវ​លទ្ធផល​ដូច​គ្នា​របស់ស្ដ្រី បុរស។ ក្នុងនោះសំដៅលើ​ភាពស្មើគ្នា​លើការចូលរួម ការទទួលបាន ការគ្រប់គ្រង និងការធ្វើ​សេចក្ដីសម្រេច រវាងបុរស និងស្ដ្រីទៅលើធនធាន ទ្រព្យសម្បត្ដិ និងសកម្មភាពផ្សេងៗ​ក្នុងវិស័យសា​ធារ​ណៈ និងឯកជន។
ដកស្រង់ចេញពីសទ្ទានុក្រមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០១៩)។
អត្ថបទ៖ សុខ លាភ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open