លោក សម រង្ស៊ី ៖ លោក ហ៊ុន សែន អត់ហ៊ាន ប្តឹងខ្ញុំ​ទៅ​តុលាការប្រទេសបារាំងទេ

ហ៊ុន សែន អត់ហ៊ាន ប្តឹងខ្ញុំទេ! ហ៊ុន សែន ពូកែតែក្អេងក្អាង តែនៅទីបញ្ចប់ គាត់អត់ហ៊ានប្តឹងខ្ញុំ នៅចំ​ពោះ​មុខ​តុលាការប្រទេសបារាំងទេ។ គាត់ជាជនកំសាក ដែលសារភាពតាមរយៈភាពកំសាករបស់គាត់ ថា​គាត់​​ជាជនឧក្រិដ្ឋមែន ដូចអ្វីដែលខ្ញុំបានចោទប្រកាន់គាត់ចំៗ ជាសាធារណៈ។ នេះគឺជាការលើក​ឡើងរបស់លោក សម រង្ស៊ី តាមរយៈ​ហ្វេស​បុក​របស់​លោក នៅរាត្រីថ្ងៃទី១៦ ខែមិថុនា នេះ​។

ការលើកឡើងបែបនេះបន្ទាប់ពីសម្ដេចហ៊ុន សែន និង​សម្ដេច ស ខេង កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការបារាំង ដើម្បី​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​ប្រមាថ និង​ចោទប្រកាន់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល លើ​ករណី​ពីរ​ផ្សេងគ្នា​។

ករណី​បណ្តឹង​ទាំង ២នោះរួមមាន គឺទី ១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ប្តឹង​លោក សម រង្ស៊ី ដែល​បាន​ចោទប្រកាន់​លោក ថា​បានរៀបចំ​ផែន​ការ ដាក់​គ្រាប់​បែកលើ​ឧទ្ធម្ភាគចក្រ ដើម្បី​សម្លាប់​លោក ហុក ឡង់​ឌី កាលពីថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ ២០០៨។ ចំណែកបណ្តឹងទី ២ គឺលោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កំពុង​សិក្សា​ប្តឹង​លោក សម រង្ស៊ី ដែល​បាន​អំពាវនាវឲ្យលោកឧបនាយករដ្ឋមន្ត្រី ស ខេង ធ្វើរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច។

លោកសម រង្ស៊ី កាលពីពេលថ្មីៗ បានអោយដឹងថា ហ៊ុន សែន ហ៊ានប្តឹងខ្ញុំនៅមុខតុលាការបារាំងឬទេ ចំពោះ​បទ​ឧក្រិដ្ឋ​ទាំង ៣ ខាងក្រោមនេះ ដែលខ្ញុំបានចោទគាត់ជាចំហ ថាគាត់​ជាអ្នក​បញ្ជា​ឲ្យប្រ​ព្រឹត្តបទឧក្រិដ្ឋចំនួន ៣ ដែល​លោកបានចោទ​គាត់​( លោក ហ៊ុន​សែន )ជាចំហ ថាគាត់ជា​អ្នក​បញ្ជា​ឲ្យប្រព្រឹត្ត មាន ទី១ ការវាយ​ប្រ​ហាដោយគ្រាប់បែកដៃ ស្លាប់១៦ នាក់​ តាមបញ្ជាលោកហ៊ុន សែន , ពិសិដ្ឋ ពិលីកា ត្រូវគេបាញ់សម្លាប់នៅឆ្នាំ១៩៩៩ តាមបញ្ជាររបស់ ប៊ុន រ៉ានី ហ៊ុន សែន ដោយមាន​ការ​យល់ព្រមពី ហ៊ុន សែន , កែម ឡី កែម ឡី ត្រូវគេបាញ់សម្លាប់ នៅឆ្នាំ២០១៦ តាមបញ្ជាលោកហ៊ុន សែន។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds