នគរបាលក្រុងកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចម៉ូតូ
កំពង់ចាម ៖ កម្លាំងនគរបាលក្រុងកំពង់ចាម ល្បាតត្រួតពិនិត្យតាមដងផ្លូវប្រទះឃើញ មុខសញ្ញាសង្ស័យ ប៉ុនប៉ងលួចម៉ូតូ បានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ជនសង្ស័យឈ្មោះ សុខ សុភ័ត្រ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឈ្មោះ ឈន មារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិខ្ពប ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យទាំង២នាក់ខាងលើ មិនមានប្រើប្រាស់គ្រឿងញៀនទេ។
វត្ថុតាងដកហូតបានរួមមានម៉ូតូហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ7121 មួយគ្រឿង, ស្លាកលេខ កំពង់ស្ពឺ 1K9459 ចំនួន១គ្រឿង និងឧបករណ៍សំរាប់កាច់សោយកម៉ូតូមួយចំនួន៕
អត្ថបទ ៖ សុខ លាភ