សមត្ថកិច្ចចុះចាប់និងដកហូត ទីតាំងមួយកន្លែងដែលផលិតដាវសាំម៉ូរៃ និងអាវុធមុតស្រួចគ្រប់ប្រភេទ ហើយនាំយកចេញទៅលក់នៅក្រៅប្រទេស

ទីតាំងផលិតដាវសាម៉ូរៃ ដាវ កាំបិតសង្ស័យគ្មានច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ត្រូវបានកម្លាំងមានសមត្ថកិច្ចក្រោមការដឹកនាំរបស់ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅត្រួតពិនិត្យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ។

ការចុះត្រួតពិនិត្យនេះក្រោយមានប្រជាពលរដ្ឋក្នុងមូលដ្ឋាន រាយការណ៍ ទីតាំងខាងលើ ផលិតដាវសម្រាប់លក់ ទើបសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យជាក់ស្តែង ដោយខាងអ្នកធ្វើការនៅទីនោះមិនបាននិយាយថាមានច្បាប់ឬយ៉ាងណាគ្រាន់តែដឹងថា ដាវ កាំបិត ទាំងនេះផលិតបានហើយនាំចេញទៅលក់នៅក្រៅប្រទេស។ តែបើតាមអាជ្ញាធរ បានឲ្យដឹងថា ទីតាំងសិប្បកម្មផលិតដាវ កាំបិតខាងលើ គ្មានច្បាប់ អាជ្ញាធរ មិនបានដឹងឡើយ។ ក្នុងប្រតិបត្តិការខាងលើ ដកហូត និងរឹបអូសដាវ កាំបិត បានរាប់រយដើម យកទៅរក្សាទុក ជាបណ្តោះអាសន្ន និងនាំខ្លួន មនុស្សទាំងអស់ក្នុងរោងសិប្បកម្មទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋាន៕

អត្ថបទ កែវ​ ច័ន្ទសុផាវរុណ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds