សម្ដេច ស ខេង ថាកម្ពុជា មិនដែលចាត់ទុកប្រទេសជាសត្រូវនោះទេ
ភ្នំពេញ៖ ថ្លែងក្នុងពិធីបុណ្យសម្ពោធឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី ស្ដីទី បានប្រកាសថាប្រទេសកម្ពុជា មិនដែលចាត់ទុកប្រទេសណាមួយ លើពិភពលោកជាសត្រូវនោះទេ ផ្ទុយទៅវិញកម្ពុជា ចង់មានទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនានា ក្នុងពេលបច្ចុប្បន្ននេះ ដោយមិនលើកយកប្រវត្តិសាស្រ្ត ពីអតីតកាលមកនិយាយ នាំឲ្យមានភាពល្អក់កករជាមួយគ្នា៕