លោកអ៊ុំ សំអាន ព្រួយបារម្មណ៍ ខណៈដែលស្តូបអនុស្សាវរីយ៍វៀតណាម កំពុងសាងសង់នៅតាមខេត្តរបស់កម្ពុជា

បន្ទាប់ពីស្តូបអនុស្សាវរីយ៍របស់វៀតណាម កំពុងសាងសង់នៅតាមបណ្តាលខេត្តមួយចំនួននៅកម្ពុជា អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គោះជាតិ លោកអ៊ុំ សំអាន បានអោយដឹងថា ស្តូបយួនមានមួយទៀតហើយនៅខេត្តបន្ទាយមានជ័យ មានគ្រប់ខេត្ត រាជធានី ហើយបងប្អូន ល្មមភ្ញាក់ខ្លួនហើយ កុំអោយហួសពេលដូចកម្ពុជាក្រោម។ នេះបើតាមទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី១៤ ខែមិថុនា នេះ។

លោកថា សម័យទសវត្សទី៨០ យួនគ្រប់គ្រងកម្ពុជាទៅ ទើបសាងសង់ស្តូបយួននៅកម្ពុជា ចុះបច្ចុប្បន្ន ហេតុអីក៏នៅសាងសង់ស្តូបយួនទៀត។ ស្តូបយួនមានមួយបន្ថែមទៀតហើយនៅខេត្តសៀមរាប កំពុងតែសាងសង់នៅម្តុំផ្លូវ៦០ម៉ែត្រ តំបន់នោះគេហៅថាដី ហ៊ុន ម៉ាណែត។

លោកបន្ថែមថា ស្តូបមានគ្រប់ខេត្ត រាជធានី ហើយបងប្អូន ។ គេអាចនឹងសាងសង់ស្តូបនេះដល់គ្រប់ស្រុក ឃុំ និងភូមិ ទៀតនៅពេលអនាគត។ ដំណើរឆ្ពោះមកទិសខាងលិចរបស់ ហូ ជីមិញ ជិតបានសម្រេចហើយ ព្រោះមេដឹកនាំខ្មែរជួយវៀតណាម ក្នុងការអនុវត្តផែនការរបស់ ហូ ជីមិញ នេះ៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds