អធិការស្រុកបាភ្នំ និងនាយក្រូច នាំមូលនិធិជួយពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅខេត្តព្រៃវែង

ព្រៃវែង៖ ដូចការគ្រោងទុកនៅថ្ងៃទី១៤ ខែមិថុនានេះ មូលនិធិសំលាញ់មួយជីវិត បេះដូងមនុស្សធម៍ ដឹកនាំដោយលោកអធិកាស្រុកបាភ្នំ លោក មុំ សារុំ នឹងលោក ចំរើន វិច្ចារា​វុធ នាយ ក្រូច នាយសាន ( នាយត្បាល់) រួមជាមួយសិល្បករ-សិល្បការិនី រួមជាមួយសប្បុរសជនជាច្រើនទៀត បានដឹកនាំយកអំណោយ មានដូចជាអង្ករ សម្ភារៈប្រើប្រាស់ និងថវិកា​មួយ​ចំនួន ចែកជូនដល់ពលរដ្ឋចំនួន៩ គ្រួសាររងគ្រោះត្រូវខ្យល់កន្រ្តាក់ នឹងពលរដ្ឋក្រីក្រ៤គ្រួសារផ្សេងទៀតនៅស្រុកបាភ្នំ។

លោកអធិការស្រុកបាភ្នំ លោក មុំ សារុំ តំណាងមូលនិធិបានអោយដឹងថា ក្រោមគំនិតផ្តួចផ្តើមពីលោក និង លោក ចំរើន វិច្ចរាវុធ នឹងការចូលរួមពីតារាកម្លែងនាយក្រូច នាយសាន ហៅនាយត្បាល់ ព្រមទាំងមិត្តភក្តិជាច្រើនរូបទៀត បានរួមគ្នាបរិច្ចាគ ថវិការ​ផ្ទាល់​ខ្លួន​ទិញ​​សម្ភារៈ សំរាប់ជូនគ្រួសារងគ្រោះត្រូវខ្យល់កន្រ្តាក់ចំនួន៩គ្រួសារ និងប្រជាពលរដ្ឋក្រីក្រចំនួន៤គ្រួសារផ្សេងទៀត។

ប្រជាពលរដ្ឋដែលរងគ្រោះ បានថ្លែងអរគុណចំពោះក្រុមការងាររបស់មូលនិធិសំលាញ់មួយជីវិត បេះដូងមនុស្សធម៌ដែលបានចុះចែកសំម្ភារៈប្រើប្រាស់ដល់ពួកគាត់ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់។ សម្ភារៈដែលត្រូវចុះចែកនៅថ្ងៃនេះរួមមានអង្ករ មុង ភួយ ក្រមារ ថវិការមួយចំនួនទៀត។
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds