លោកអ៊ុំ សំអាន ៖ មិនយូរមិនឆាប់ នឹងដល់ពេលទាមទារអោយលោក ហ៊ុន សែន ចុះចេញពីអំណាចម្តងទៀតហើយ

អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គោះជាតិ លោកអ៊ុំ សំអាន បានរំលឹកពីអតីតកាលពី២១ ឆ្នាំមុន កាលដែលបានចូលរួមមហាបាតុកម្មទាមទារអោយលោក ហ៊ុន សែន ចុះចេញពីតំណែងនិងបដិសេធលទ្ធផលបោះឆ្នោតជាតិឆ្នាំ១៩៩៨ ។

លោកសរសេរនៅក្នុងហ្វេសបុកនៅថ្ងៃទី១៤ ខែមិថុនា នេះ ថាខ្ញុំ អ៊ុំ សំអាន បានចូលរួមមហាបាតុកម្មទាមទារអោយលោក ហ៊ុន សែន ចុះចេញពីតំណែងនិងបដិសេធលទ្ធផលបោះឆ្នោតជាតិឆ្នាំ១៩៩៨ ។

លោកថា កាលនោះ ខ្ញុំជានិស្សិតនិងជាយុវជនអាយុជាង២០ឆ្នាំ អង្គុយលើឡាន កាន់ក្បាលមេក្រូស្រែកអោយលោក ហ៊ុន សែន ចុះចេញទៅ។ មិនយូរមិនឆាប់ នឹងដល់ពេលទាមទារអោយលោក ហ៊ុន សែន ចុះចេញពីអំណាចម្តងទៀតហើយ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds