សម្តេចតេជោក៏ ស្នើឲ្យហុងគ្រី ជួយជួសជុលប្រាសាទកោះកេរ្តិ៍
ថ្លែងក្នុងជំនួបជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីហុងគ្រី សម្តេចតេជោក៏បានស្នើឲ្យមាន ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍សម្រាប់ប្រទេស ទាំងពីឲ្យកាន់តែមានទំហំធំឡើងថែមទៀត។
ជាមួយគ្នាដែរ សម្តេចតេជោក៏ បានស្នើឲ្យហុងគ្រី ជួយជួសជុលប្រាសាទកោះកេរ្តិ៍ ជាមួយនិងបទពិសោធន៍ ដែលហុងគ្រីធ្លាប់អភិរក្សតំបន់ ប្រវត្តិសាស្រ្តបុរាណរបស់ខ្លួន។
សូមជំរាបថា ប្រាសាទកោះកេរ្តិ៍ ស្ថិតនៅខេត្តសៀមរាប កសាងឡើងនៅមុនសម័យអង្គរ។ សព្វថ្ងៃ ប្រាសាទនេះ បានកំពុងទាក់ទងទេសចរជាតិអន្តរជាតិ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ៕
អត្ថបទ៖ សុខ លាភ