ស្នងការអោយពលរដ្ឋរាយការណ៍ ចំពោះមន្រ្តីមិនទទួលពាក្យប្តឹង ឬប្រើពាក្យមិនសមរម្យ តាមការចូលខំមិនក្នុងផេក
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅក្នុងហ្វេសបុកនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នេះថា « ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបបទល្មើសផ្សេងៗ ដូចជាករណី លួច ឆក់ ប្លន់ សូមបងប្អូនអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកើតហេតុ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា និងចាប់ជនល្មើសមកដាក់ទោសតាមច្បាប់។
ស្នងការ បន្តថា បើក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យប្តឹង ឬប្រើពាក្យសំដីមិនសមរម្យ លោកអ្នកអាចចូលខំមិនក្នុងផេកនេះបាន« ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ » យើង ខ្ញុំរីករាយក្នុងការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ។
អត្ថបទ៖ សុខលាភ